Skip to main content

Posts

Showing posts from March, 2021

សរសើរធម៌ទេសនា -ឧបាសិកា នេត លីអេង

  សរសើរធម៌ទេសនា សាធុៗ គ្រាន់តែបានឮធម៌ទេសនា   ខ្ញុំព្រះករុណារីករាយក្រៃ ប៉ុន្ដែព្រះអង្គសង្ខេបខ្លី              តែមានអត្ថន័យខ្លឹមសារណាស់ គិតចង់អង្វរព្រះគុណអើយ      តែពុំហ៊ានឡើយណាអង្គម្ចាស់ ពីរោះអ្វីម្លេះចំជាក់ច្បាស់            តាមដីកាព្រះពុទ្ធមែនពិត អស់ឱព្រះគុណព្រះករុណា      សាវ័កសាស្ដាដ៏ប្រណីត វែកញែកសាច់ធម៌ល្អវិចិត្រ              បញ្ហាជីវិតរបស់សត្វ ព្រះធម៌ប្រៀបដូចជាអាជ្ញា               រមែងកាប់ឆ្ការវាយកំចាត់ កិលេសតណ្ហាវិនាសបាត់         រសាយរសាត់ព្រាត់ពីចិត្ត សាធុសាធុព្រះគុណអើយ                ឥឡូវចប់ហើយសោកស្ដាយពិត ឱវាទព្រះពុទ្ធញ៉ាំងសុចរិត         ...

សរសើរធម៌ទេសនា

  សរសើរធម៌ទេសនា សាធុៗព្រះគុណម្ចាស់                     ទេសនាយ៉ាងច្បាស់លាស់សេចក្ដី បកប្រែសម្រាយនិងបាលី              ឱ្យយើងប្រុសស្រីស្ដាប់បានណា ពីរោះសាច់ធម៌សាច់ធម៌អ្វីម្លេះទេ           បាលីស្រាយខ្មែរប្រែខ្លឹមសារ ហេតុតែព្រះគុណមានបញ្ញា          យើងខ្ញុំជ្រះថ្លាសូមអរព្រះគុណ ថាលោកម្ចាស់ជាអង្គសាវ័ក            ព្រះអង្គទ្រង់ភ័ក្រដ៏ពិសិដ្ឋ បួសប្រឹងរៀនសូត្រៗកំចាត់           អវិជ្ជាឱ្យបាត់ពីសន្ដាន ម្យ៉ាងទៀតព្រះគុណជ្រោងសាសនា  ព្រះអង្គផងណាដ៏ចំណាន ឱ្យបានស្ថិតនៅឆ្នាំ៥០០០                ដោយសារបួសរៀនធម៌វិន័យ យើងខ្ញុំស្ដាយណាស់រស        ...

ចម្រៀងម្ដាយបំពេរកូន

  ចម្រៀងម្ដាយបំពេរកូន ឱណាកូនអើយកូនដេកទៅ     ព្រលឹងពាលពៅកូនកុំយំ ម្ដាយច្រៀងបំពេរកូនមាសមុំ​       កូនអើយកុំយំខ្លាចសត្វខាំ។ ឯសត្វស៊ីមនុស្សមានពីរយ៉ាង      ម្ដាយច្រៀងត្រដាងឱ្យកូនចាំ បើកូនធំឡើងត្រូវចំណាំ              ម្ដាយនឹងច្រៀងផ្ដាំដូច្នេះថា។ សត្វទីមួយនោះគឺសត្វល្ងង់          ភ្នែកធំទ្រនង់ខ្លាំងអស្ចារ្យ មានច្រើនពេញពាសពេញលោកា   ចាំស៊ីមនុស្សណាខ្ជិលរៀនសូត្រ។ សត្វល្ងង់ស៊ីមនុស្សឱ្យខ្វាក់ភ្នែក    សត្វនេះចម្លែកស៊ីរហូត វាស៊ីបញ្ញាមនុស្សរាបកោដិ ខ្ជិលមិនរៀនសូត្រល្ងង់ស៊ីបាន។ ឯសត្វទីពីរគឺសត្វក្រ      កូនកុំត្រេកអរណាកល្យាណ ភ្នែកធំៗប៉ុនៗចាន              ចាំស៊ីសន្ដានមនុស្សរាយមាយ សត្វក្រស៊ីមនុស្សឱ្យថោកទាប   ឱ្យដល់សភាពគេមើលងាយ ខ្ជិលមិនធ្វើការចាយខ្ជះខ្ជាយ       ដេកចាំទំនាយឱ្យមានឯង នែ!កូនសម្លាញ់ថ្លើមប្...

ទំនួញមនុស្ស​ស្លាប់ លាហើយ (អត្ថបទ)

  ទំនួញមនុស្ស​ស្លាប់ លាហើយ លាហើយ​​   លាហើយ    លាទៅឆ្ងាយហើយលែងវិលឡើយវៃ លាភូមិលាស្រុក   លាព្រឹកព្រៃ   លាញាតិប្រុសស្រីទាំងប្អូនបង លាដី លាផ្ទះដែលរស់នៅ   លាភូមិលាផ្លូវដែលធ្លាប់ដើរ លាគោក្របី ដែលធ្លាប់ប្រើ    លាអ្វីលែងធ្វើ លាលែងដាក់ ស្ដាយអើយសែនស្ដាយកាយវង្វេង ភ្លេចខ្លួនពីក្មេង ធ្លាក់ដល់ចាស់ មិនទាន់ធ្វើបុណ្យ គុណអ្វីខ្លះ   ស្រាប់តែប្ដូរផ្លាស់   កាយស្ដូកស្ដឹង អនិច្ចារូបអើយ   ដូចគល់អុស សូន្យសោះរូបនេះ ឥតមានខ្លឹម មិនដឹងយកអ្វី ជាពុំនឹង   កាយនេះស្ដូកស្ដឹង   ដូចគល់ឈើ លាបងប្រុសស្រី ប្អូនកូនចៅ    ម៉ឺឪ យាយតាសព្វអន្លើ ក្រែងលោខ្ញុំខុសដោយការធ្វើ   ខុសឆ្គងទៅលើ   អ្នកទាំងឡាយ លាហើយ លាហើយ លែងឃើញមុខ   លាអស់ ភូមិស្រុក លាទៅឆ្ងាយ លាញាតិ ទាងផៅ ផងទាំងឡាយ   ម៉ែលាទៅឆ្ងាយ លែងមកវិញ។ ស្មូតដោយ ពុទ្ធា សុវណ្ណា កែលំអវីឌីអូដោយ សាមណេរ ម៉ោល សារុន

ហេតុអ្វីបានជាអមនុស្សចូល? (ខ្មោចចូល) / លោកគ្រូវ៉ានចាន់ សារ៉ែន

  អមនុស្ស អៈមៈនុស បា.; សំ ( ន. ) (អមនុឞ្យ) សត្វ​អទិស្សមានកាយ​មិនមែន​មនុស្ស គឺ​ទេវតា, ភូត, បិសាច, ខ្មោច, យក្ស, អសុរកាយ,... (ច្រើន​សំដៅ​ភូត, បិសាច, ខ្មោច, អសុរកាយ) : ពួក​អមនុស្ស; ព្រៃ​មាន​អមនុស្ស​កាន់​កាប់ ។ អមនុស្ស ! ខ្មោច ! (ព. ស្ន. ឬ ព. ម.)។ អមនុស្ស​ធម៌ (--នុស-សៈ--) អំពើ​ឬ​សន្តាន​ចិត្ត​កាច​សាហាវ​ឃោរឃៅ​ដូច​សត្វ​តិរច្ឆាន ។ អមនុស្ស  ( n ) [ʔaʔmeaʔnuh] supernatural being (esp. one that is malevolent). អមនុស្ស  ( adj ) [ʔaʔmeaʔnuh] to be supernatural, non-human។an។

ព្រះធម៌មកដល់ - ស្មូតអារាធនាព្រះធម្មកថិក - Smot Khmer Video

  អារាធនាព្រះធម្មកថិកសម្ដែងធម៌ទេសនា ព្រះធម៌មកដល់កុំខ្វល់ការងារ ស្ដាប់ធម៌មួយគ្រាគ្រាន់ជានិស្ស័យ ព្រោះយើងងងឹតទាំងយប់ថ្ងៃ បរិស័ទប្រុសស្រីសូមស្ដាប់ទេសនា។ អញ្ជើញចូលមកស្ដាប់ធម៌ណា ព្រះអង្គទេសនាមន្ដមកដល់ហើយ ចូលយើងត្រៀមខ្លួនកុំកន្ដើយ អស់ឱលោកអើយសូមតាំងចិត្តស្ដាប់ ព្រះកម្រក្រក្រៃណាស់ ព្រះអង្គទ្រង់ត្រាស់សម្ដែងថា អ្នកដែលបានស្ដាប់រស់ធម្មា ធម៌អវិជ្ជារមែងអស់ទៅ។ សូមអនុមោទនាស្ដាប់ព្រះទេសនាគ្រប់ៗ សូមអធ្យាស្រ័យផងខ្ញុំមិនចាំឈ្មោះអ្នកស្មូត តែដឹងថា ប្អូនស្រីរស់នៅខេត្តកំពង់ឆ្នាំង Edtion Video By #MolSarunOfficial​ ​ ----------------Credit Video Background------------ ----------------Credit Video Background------------ #Background​ ​ Video I got from #Hình ​ Nền Phật Channel

ដើមកំណើតរស្មី6ពណ៌ - សូធ្យដោយឧបាសិកាសាន់ ស្រីពៅ San Sreypov

  ដើមកំណើតរស្មី6ពណ៌ សូធ្យដោយឧបាសិកា សាន់ ស្រីពៅ San Srey Pov កាត់តវីឌីអូដោយ Edition Video by #MolSarunOfficial​ ​ ----------------Background Credit--------------- Pixabay.com --------------------------------------- #ដើមកំណើតឆព្វណ្ណរង្សី​​​ ​ // #ដើមកំណើតរស្មី​​​ ​ ៦ ពណ៌ ១.ពណ៌ខៀវកាលឆ្កៀលព្រះនេត្រា ឱ្យឥន្ទព្រាហ្មណ៍ណា កាលជាក្សត្រនាមស្រីភិរាស្រ្ដ ចង់សម្រេចឱ្យបានសារពេជ្ញសាស្ដាចារ្យ ។ ២.ពណ៌លឿងកាលអារសាច់ធ្វើមាស បិទលន់អង្គព្រះពុទ្ធបដិមា ព្រះឥន្ទជាជាងច្នៃរចនា ស្រែកសាធុកាពេញផែនដី។ ៣.ក្រហមជាពណ៌ឈាមបេះដូង ឆ្កៀលពីដើមទ្រូងដោយឃ្មាតខ្មី បិទពិសពស់ខាំព្រះជននី គង់រស់ជីវីជាស្បើយទៅ ។ ៤.ពណ៌សឱ្យទានដំរីស មង្គលបរវមាសឆ្អិនឆ្អៅ ត្រូវរាស្រ្ដបណ្ដេញមិនឱ្យនៅ ឱ្យទាំងកូនចៅភរិយាណា ។ ៥.ហង្សបាទលោហិតសាច់មំសំ អារសាច់ខ្លួនតាំងប្ដូរមាតា កាលយក្សវាចាប់បរិភោគក្ដារ ជីវិតមាតារស់វ៉ឹងខ្មី។ ៦.ផ្លេកពណ្ណរាយកាលជាទន្សាយ ឱ្យទានពុំស្ដាយជីវិតអី លោតចូលភ្នក់ភ្លើងពុំថាអ្វី ឱ្យជាចំណីឥន្ទព្រាហ្មណ៍ណា។ ៧.កាលដែល...

អនិច្ចា វត សង្ខារា -​ ធម៌សូត្របំសុកូល

  មហាសុទស្សនគាថា អនិច្ចា វត សង្ខារា ឧប្បាទវយធម្មិនោ ឧប្បជ្ជិត្វា និរុជ្ឈន្តិ តេសំ វូបសមោ សុខោ សង្ខារធម៌ទាំងឡាយមិនទៀងមែនពិតមានកិរិយាកើតឡើងហើយនឹងវិនាសទៅវិញជាធម្មតា រមែងតែកើតឡើងរលត់ទៅវិញ លុះតែរលត់នូវសង្ខារទាំងឡាយនោះហើយ ទើបបាននូវសេចក្ដីសុខគ្រប់យ៉ាង។ សង្ខារ ក្នុងទីនេះ ដៅយកទាំងសឧបាទិន្នកសង្ខារ ទាំងអនុបាទិន្នកសង្ខារ ។ កិរិយារម្ងាប់បង់នូវសង្ខារ គឺជាឈ្មោះនៃព្រះនិព្វាន ។ Mol Sarun Official Channel Youtube