ចម្រៀងម្ដាយបំពេរកូន
ឱណាកូនអើយកូនដេកទៅ ព្រលឹងពាលពៅកូនកុំយំ
ម្ដាយច្រៀងបំពេរកូនមាសមុំ កូនអើយកុំយំខ្លាចសត្វខាំ។
ឯសត្វស៊ីមនុស្សមានពីរយ៉ាង ម្ដាយច្រៀងត្រដាងឱ្យកូនចាំ
បើកូនធំឡើងត្រូវចំណាំ ម្ដាយនឹងច្រៀងផ្ដាំដូច្នេះថា។
សត្វទីមួយនោះគឺសត្វល្ងង់ ភ្នែកធំទ្រនង់ខ្លាំងអស្ចារ្យ
មានច្រើនពេញពាសពេញលោកា ចាំស៊ីមនុស្សណាខ្ជិលរៀនសូត្រ។
សត្វល្ងង់ស៊ីមនុស្សឱ្យខ្វាក់ភ្នែក សត្វនេះចម្លែកស៊ីរហូត
វាស៊ីបញ្ញាមនុស្សរាបកោដិ ខ្ជិលមិនរៀនសូត្រល្ងង់ស៊ីបាន។
ឯសត្វទីពីរគឺសត្វក្រ
កូនកុំត្រេកអរណាកល្យាណ
ភ្នែកធំៗប៉ុនៗចាន ចាំស៊ីសន្ដានមនុស្សរាយមាយ
សត្វក្រស៊ីមនុស្សឱ្យថោកទាប ឱ្យដល់សភាពគេមើលងាយ
ខ្ជិលមិនធ្វើការចាយខ្ជះខ្ជាយ ដេកចាំទំនាយឱ្យមានឯង
នែ!កូនសម្លាញ់ថ្លើមប្រមាត់ ល្ងង់ក្រកាចក្ដាត់ពូកែស្វែង
ដើរចាប់ស៊ីមនុស្សសព្វកន្លែង មិនមានកោតក្រែងនូវអ្នកណា
ប៉ុន្ដែបើអ្នកមានព្យាយាម ភ្ញាក់ស្មារតីភ្លាមហើយឧស្សាហ៍
ប្រឹងប្រែងរៀនសូត្រនិងធ្វើការ មិនមានប្រាថា្ននឹងស៊ីឡើយ។
មូតដោយ ឧបាសកពុទ្ធា សុវណ្ណា Edtion Video By #MolSarunOfficial https://molsarunofficial.blogspot.com/ Title: ស្មូតបទ ម្ដាយបំពេរកូន Link: https://youtu.be/K6F8V0u3m2A ----------------Credit Video Background------------ Image by Sasin Tipchai from Pixabay Image by Stefan Keller from Pixabay Image by Shrikesh Kumar from Pixabay Image by Constanze Riechert-Kurtze from Pixabay
Comments
Post a Comment