Skip to main content

យោកប្បកោដី - Khmer Dhamma Chanting Video

 

យោកប្បកោដីហិបិ

យោ  កប្បកោដីហិបិ  អប្បមេយ្យំ កាលំ ករោន្តោ  អតិទុក្ករានិ ខេទំ  គតោ លោកហិតាយ នាថោ នមោ   មហាករុណិកស្ស តស្ស 


ព្រះពុទ្ធជាទីពឹង             

ជាពុំនឹងសព្វសត្តា

ព្រះអង្គកាលប្រាថ្នា

ធ្វើកសាងអស់កាលយូរ ។

រាប់ដោយកោដិកប្បា

ច្រើនគណនាហួសគិតគូរ

បានត្រាស់ជាសព្វញ្ញូ 

ត្រាស់ជាគ្រូលើភពឋាន ។

ធ្វើកម្មជាកម្រ                

មនុស្សនិករត្រាប់ពុំបាន

តោកយ៉ាកលំបាកប្រាណ​

ព្រោះប្រយោជន៍ដល់សព្វសត្វ។

ខ្ញុំសូមឱនសិរសា          

ចិត្តប្រាថ្នាបង្គំថ្វាត់

ព្រះពុទ្ធករុណាសត្វ 

នោះជាទីពឹងសព្វកាល ។

អសម្ពុធំ  ពុទ្ធនិសេវិតំ  យំ    ភវាភវំ  គច្ឆតិ  ជីវលោកោ នមោ  អវិជ្ជាទិក្កិលេសជាលំ វិទ្ធំសិនោ ធម្មវរស្ស   តស្ស។


សត្វតែងកើតស្លាប់បង់

ព្រោះចំណង់កម្មជាគោល

ឱ្យវិលវល់អន្ទោល           

ក្នុងភពតូចនិងភពធំ ។

ហេតុតែមិនដឹងធម៌         

ជាម្ចាស់ល្អស្អាតសុខុម

ព្រះពុទ្ធតែងសេពសម      

ចិត្តខ្ញុំសូមនមស្សការ ។

នូវធម៌ប្រពៃពិត             

វិសេសសុទ្ធនោះឯងណា

កាត់បង់នូវអវិជ្ជា    

គឺបណ្តេញកិលេសហើយ  ។

គុណេហិ  យោ សីលសមាធិបញ្ញា    វិមុត្តិញ្ញាណប្បភុតីហិ យុត្តោ ខេត្តញ្ជនានំ  
កុសលត្ថិកានំ   តមរិយសង្ឃំ  សិរសា   នមាមិ ។


ព្រះសង្ឃអង្គសាវ័ក         

មានសំវរៈសទ្ធាទ្រង់

កមដោយគុណសីលត្រង់  

និងសមាធិបញ្ញា ។

និងវិមុត្តិញ្ញាណ                     

កិលេសគ្មានក្នុងអាត្មា

ជាបុញ្ញកេ្ខត្តា        

ជនត្រូវការជាកុសល  ។

ខ្ញុំសូមឱនសិរសី                    

ដល់ព្រះអរិយបុគ្គល

ជាបុត្រព្រះទសពល

ជាមង្គលដល់សព្វសត្វ ។

Comments

Popular posts from this blog

រតនសូត្រ បាលី ប្រែ - យានីធ ភូតានិ សមាគតានិ -យានីវែង

ខុទ្ទកបាឋ​ ​រតន​សូត្រ​ យានីធ   ភូតានិ    សមាគតានិ ភុម្មានិ   វា   យានិ វ   អន្ដលិក្ខេ ​  ពួកភូតឯ​ណា​ ជាទេវតា​ឋិតនៅ​លើ​ផែនដី​ក្តី​ ​ពួកភូត​ឯណា​ ជាទេវតា​ឋិតនៅ​ឰដ៏​អាកាស​ក្តី​ ​ដែល​មក​ជួបជុំ​ក្នុង​ទីនេះ​ ​   សពេ្វវ   ភូតា   សុមនា   ភវន្ដុ   សូមពួកភូតទាំងអស់នោះមានចិត្តល្អ អថោបិ   សក្កច្ច   សុណន្ដុ   ភាសិតំ    ម្យ៉ាងទៀត   ចូរស្ដាប់ភាសិតដោយគោរព             តស្មា   ហិ   ភូតា             និសាមេថ   សព្វេ           មេត្តំ   ករោថ       មានុសិយា   បជាយ             ព្រោះហេតុនោះ   អ្នកទាំងឡាយជាភូតទាំងអស់   ចូរស្ដាប់នូវព្រះបរិត្ត   ចូរធ្វើនូវមេត្តាចិត្ត ចូរធ្វើនូវមេត្តាចិត្តចំពោះពពួកសត្វជាមនុស្សជាតិ ទិវា   ច   រត្តោ ...

ដើមកំណើតរស្មី ៦ ពណ៌ - សូធ្យដោយឧបាសក ពុទ្ធា សុវណ្ណា

✔ ធម៌បទ ដើមកំណើតរស្មី ៦ ពណ៌ ✔សូធ្យដោយឧបាសក ពុទ្ធា សុវណ្ណា #កាត់តវីឌីអូដោយ សាមណេរ Edition Video By Ven . Mol - Sarun Official Backgroun get From :Channel (Hình Nền Phật) Title Name(Phật Thích Ca - Background Video Shakyamuni Buddha Full HD - 013) ------------------------------- #ដើមកំណើតឆព្វណ្ណរង្សី // #ដើមកំណើតរស្មី ៦ ពណ៌ ១.ពណ៌ខៀវកាលឆ្កៀលព្រះនេត្រា ឱ្យឥន្ទព្រាហ្មណ៍ណា កាលជាក្សត្រនាមស្រីភិរាស្រ្ដ ចង់សម្រេចឱ្យបានសារពេជ្ញសាស្រ្ដាចារ្យ ។ ២.ពណ៌លឿងកាលអារសាច់ធ្វើមាស បិទលន់អង្គព្រះពុទ្ធបដិមា ព្រះឥន្ទជាជាងច្នៃរចនា ថា្វយពរសាធុកាពេញផែនដី។ ៣.ក្រហមជាពណ៌ឈាមបេះដូង ឆ្កៀលពីដើមទ្រូងដោយឃ្មាតខ្មី បិទពិសពស់ខាំព្រះជននី គង់រស់ជីវីជាស្បើយទៅ ។ ៤.ពណ៌សឱ្យទានដំរីស មង្គលបរវមាសឆ្អិនឆ្អៅ ត្រូវរាស្រ្ដបណ្ដេញមិនឱ្យនៅ ព្រមទាំងកូនចៅភរិយាណា ។ ៥.ហង្សបាទលោហិតសាច់មំសំ អារសាច់ខ្លួនតាំងប្ដូរមាតា កាលយក្សវាចាប់បរិភោគក្ដារ ជីវិតមាតារស់វិញថ្មី។ ៦.ផ្លេកពណ្ណរាយកាលជាទន្សាយ ឱ្យទានពុំស្ដាយជីវិតអី លោតចូលភ្នក់ភ្លើ...