Skip to main content

សរសើរធម៌ទេសនា -ឧបាសិកា នេត លីអេង

 

សរសើរធម៌ទេសនា

សាធុៗ គ្រាន់តែបានឮធម៌ទេសនា   ខ្ញុំព្រះករុណារីករាយក្រៃ

ប៉ុន្ដែព្រះអង្គសង្ខេបខ្លី              តែមានអត្ថន័យខ្លឹមសារណាស់

គិតចង់អង្វរព្រះគុណអើយ      តែពុំហ៊ានឡើយណាអង្គម្ចាស់

ពីរោះអ្វីម្លេះចំជាក់ច្បាស់          តាមដីកាព្រះពុទ្ធមែនពិត

អស់ឱព្រះគុណព្រះករុណា      សាវ័កសាស្ដាដ៏ប្រណីត

វែកញែកសាច់ធម៌ល្អវិចិត្រ              បញ្ហាជីវិតរបស់សត្វ

ព្រះធម៌ប្រៀបដូចជាអាជ្ញា               រមែងកាប់ឆ្ការវាយកំចាត់

កិលេសតណ្ហាវិនាសបាត់         រសាយរសាត់ព្រាត់ពីចិត្ត

សាធុសាធុព្រះគុណអើយ                ឥឡូវចប់ហើយសោកស្ដាយពិត

ឱវាទព្រះពុទ្ធញ៉ាំងសុចរិត         ឱ្យចេះអាណិតគិតមេត្តា។

មានចិត្តអភ័យនិងសណ្ដោះ     បានលើកលែងទោសសត្វនានា

នេះហើយអំណាចនៃសទ្ធា              យល់ព្រះធម្មាពីរោះណាស់

ខ្ញុំសូមសមាទានរតនៈត្រៃ         ទីពឹងរាល់ថ្ងៃយ៉ាងច្បងច្បាស់។

រស្មីដោយជីវិតគិតប្រកាស               ជាកូនចៅព្រះលុះអវសាន។

#MolSarunOfficial

 


Comments

Popular posts from this blog

រតនសូត្រ បាលី ប្រែ - យានីធ ភូតានិ សមាគតានិ -យានីវែង

ខុទ្ទកបាឋ​ ​រតន​សូត្រ​ យានីធ   ភូតានិ    សមាគតានិ ភុម្មានិ   វា   យានិ វ   អន្ដលិក្ខេ ​  ពួកភូតឯ​ណា​ ជាទេវតា​ឋិតនៅ​លើ​ផែនដី​ក្តី​ ​ពួកភូត​ឯណា​ ជាទេវតា​ឋិតនៅ​ឰដ៏​អាកាស​ក្តី​ ​ដែល​មក​ជួបជុំ​ក្នុង​ទីនេះ​ ​   សពេ្វវ   ភូតា   សុមនា   ភវន្ដុ   សូមពួកភូតទាំងអស់នោះមានចិត្តល្អ អថោបិ   សក្កច្ច   សុណន្ដុ   ភាសិតំ    ម្យ៉ាងទៀត   ចូរស្ដាប់ភាសិតដោយគោរព             តស្មា   ហិ   ភូតា             និសាមេថ   សព្វេ           មេត្តំ   ករោថ       មានុសិយា   បជាយ             ព្រោះហេតុនោះ   អ្នកទាំងឡាយជាភូតទាំងអស់   ចូរស្ដាប់នូវព្រះបរិត្ត   ចូរធ្វើនូវមេត្តាចិត្ត ចូរធ្វើនូវមេត្តាចិត្តចំពោះពពួកសត្វជាមនុស្សជាតិ ទិវា   ច   រត្តោ ...

យោកប្បកោដី - Khmer Dhamma Chanting Video

  យោកប្បកោដីហិបិ យោ  កប្បកោដីហិបិ  អប្បមេយ្យំ កាលំ ករោន្តោ  អតិទុក្ករានិ ខេទំ  គតោ លោកហិតាយ នាថោ នមោ   មហាករុណិកស្ស តស្ស  ព្រះពុទ្ធជាទីពឹង              ជាពុំនឹងសព្វសត្តា ព្រះអង្គកាលប្រាថ្នា ធ្វើកសាងអស់កាលយូរ ។ រាប់ដោយកោដិកប្បា ច្រើនគណនាហួសគិតគូរ បានត្រាស់ជាសព្វញ្ញូ  ត្រាស់ជាគ្រូលើភពឋាន ។ ធ្វើកម្មជាកម្រ                 មនុស្សនិករត្រាប់ពុំបាន តោកយ៉ាកលំបាកប្រាណ​ ព្រោះប្រយោជន៍ដល់សព្វសត្វ។ ខ្ញុំសូមឱនសិរសា           ចិត្តប្រាថ្នាបង្គំថ្វាត់ ព្រះពុទ្ធករុណាសត្វ  នោះជាទីពឹងសព្វកាល ។ អសម្ពុធំ  ពុទ្ធនិសេវិតំ  យំ    ភវាភវំ  គច្ឆតិ  ជីវលោកោ នមោ  អវិជ្ជាទិក្កិលេសជាលំ វិទ្ធំសិនោ ធម្មវរស្ស   តស្ស។ សត្វតែងកើតស្លាប់បង់ ព្រោះចំណង់កម្មជាគោល ឱ្យវិលវល់អន្ទោល            ក្នុងភពតូចនិងភពធំ ។ ហេតុតែមិនដឹងធម៌          ជាម្ចាស់ល្អស្អាតសុខុម ព្រះពុទ្ធតែងសេពសម...

តួនាទីប្ដីប្រពន្ធ -បទព្រហ្មគីតិ /ថាវ មេ៉ងលី

  បទព្រហ្មគិត មានចំណងជើងថា #តួនាទីប្ដីប្រពន្ធ និពន្ធដោយ និពន្ធដោយ ភិក្ខុ ស៊ីម សុភក្ត្រា វត្តសិរីមង្គល ✏ការបង្ហោះវីឌីអូនេះខ្ញុំបានសូមការអនុញ្ញាតពីលោកម្ចាស់ ស៊ីម សុភក្រ្តាដោយផ្ទាល់ 🎞អ្នកទាំងអស់គ្នាអាចចូលទៅកាន់ឆានែលរបស់លោកម្ចាស់ដែលឈ្មោះ( Sim Sopheaktra) 🎬ប្រភពវីឌីអូ @Theum Thea official 🌾🌾🌾🌾🌾🌾🌾🌾 ស្មូតដោយ កញ្ញា #ថាវមេ៉ងលី និស្សិតនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប ធ្វើអក្សររត់ដោយ@Mol Sarun Official ---------------------------------------- ចូលរួមឧត្ថម្ភការងារធម្មទានតាមរយៈ ABA Bank 002 453 727 --------------------------------- My Blog // https://molsarunofficial.blogspot.com/ Follow my page on Facebook; https://www.facebook.com/Mol-Sarun-11 ... ------------មើលវីឌីអូច្រើនទៀត Watch more------------- ល្ងង់ខ្ជិល៧យ៉ាង https://youtu.be/wuiyRqiHdac បាត់ម៉ែ - ស្មូតដោយ កញ្ញា ថាវ ម៉េងលី https://youtu.be/mxgBuLh1Gf4 កុំខឹងឆេវឆាវ https://youtu.be/TQv1tuiTmOY ធម៌សូត្រចែកបុណ្យ - អនុមោទនារក្ខាយាចនគាថា - អាកាសដ្ឋាន ច ភុម្មដ្ឋា - Khmer chanting Video https://yout...