Skip to main content

សរសើរធម៌ទេសនា

 




សរសើរធម៌ទេសនា

សាធុៗព្រះគុណម្ចាស់                     ទេសនាយ៉ាងច្បាស់លាស់សេចក្ដី

បកប្រែសម្រាយនិងបាលី              ឱ្យយើងប្រុសស្រីស្ដាប់បានណា

ពីរោះសាច់ធម៌សាច់ធម៌អ្វីម្លេះទេ           បាលីស្រាយខ្មែរប្រែខ្លឹមសារ

ហេតុតែព្រះគុណមានបញ្ញា          យើងខ្ញុំជ្រះថ្លាសូមអរព្រះគុណ

ថាលោកម្ចាស់ជាអង្គសាវ័ក            ព្រះអង្គទ្រង់ភ័ក្រដ៏ពិសិដ្ឋ

បួសប្រឹងរៀនសូត្រៗកំចាត់           អវិជ្ជាឱ្យបាត់ពីសន្ដាន

ម្យ៉ាងទៀតព្រះគុណជ្រោងសាសនា  ព្រះអង្គផងណាដ៏ចំណាន

ឱ្យបានស្ថិតនៅឆ្នាំ៥០០០                ដោយសារបួសរៀនធម៌វិន័យ

យើងខ្ញុំស្ដាយណាស់រស                 នឹងសូមអង្វរខ្លាចម្ចាស់នឿយ

ប្រាជ្ញាវាចានៃប្រកាយ                     ព្រះទ័យផងក្ដីមិនហ៊ានឃាត់

តែប៉ុណ្ណឹងចុះព្រះគុណម្ចាស់                    ទេសនាពីរោះណាស់ច្បាស់ប្រាកដ

ដោយពេវេលាមានកំណត់            មិនអាចហាមឃាត់ ព្រះគុណបានបញ្ចប់សរសើរធម៌ទេសនា                          យើងខ្ញុំបេ្ដជ្ញាគ្រប់ៗប្រាណ            

គុណកែវទាំងបីល្អកល្យាណ           ព្រះពុទ្ធ  ព្រះធម៌ ព្រះសង្ឃថ្លៃ         ឮ

មានឈ្មោះថាត្រៃសរណគមន៍                ជាកំពូលធំនៃលោកទាំងបី

 សូមខមាទោសគុណកែវបី            សូមបានដូចក្ដីប្រាថ្នាហោង។

ចម្រៀងម្ដាយបំពេរកូន https://youtu.be/K6F8V0u3m2A លាហើយ |ទំនួញមនុស្សស្លាប់ https://youtu.be/EMUkNZVyoSs​ ព្រះធម៌មកដល់: https://youtu.be/A6j7i3GN31I​​ ដើមកំណើតរស្មី 6ពណ៌: https://youtu.be/oPIfuzro5RQ​​ ដើមកំណើតរស្មី៦ពណ៌ ឧបាសិកា នេត លីអេង https://youtu.be/05zRNOScsh0​

Comments

Popular posts from this blog

រតនសូត្រ បាលី ប្រែ - យានីធ ភូតានិ សមាគតានិ -យានីវែង

ខុទ្ទកបាឋ​ ​រតន​សូត្រ​ យានីធ   ភូតានិ    សមាគតានិ ភុម្មានិ   វា   យានិ វ   អន្ដលិក្ខេ ​  ពួកភូតឯ​ណា​ ជាទេវតា​ឋិតនៅ​លើ​ផែនដី​ក្តី​ ​ពួកភូត​ឯណា​ ជាទេវតា​ឋិតនៅ​ឰដ៏​អាកាស​ក្តី​ ​ដែល​មក​ជួបជុំ​ក្នុង​ទីនេះ​ ​   សពេ្វវ   ភូតា   សុមនា   ភវន្ដុ   សូមពួកភូតទាំងអស់នោះមានចិត្តល្អ អថោបិ   សក្កច្ច   សុណន្ដុ   ភាសិតំ    ម្យ៉ាងទៀត   ចូរស្ដាប់ភាសិតដោយគោរព             តស្មា   ហិ   ភូតា             និសាមេថ   សព្វេ           មេត្តំ   ករោថ       មានុសិយា   បជាយ             ព្រោះហេតុនោះ   អ្នកទាំងឡាយជាភូតទាំងអស់   ចូរស្ដាប់នូវព្រះបរិត្ត   ចូរធ្វើនូវមេត្តាចិត្ត ចូរធ្វើនូវមេត្តាចិត្តចំពោះពពួកសត្វជាមនុស្សជាតិ ទិវា   ច   រត្តោ ...

យោកប្បកោដី - Khmer Dhamma Chanting Video

  យោកប្បកោដីហិបិ យោ  កប្បកោដីហិបិ  អប្បមេយ្យំ កាលំ ករោន្តោ  អតិទុក្ករានិ ខេទំ  គតោ លោកហិតាយ នាថោ នមោ   មហាករុណិកស្ស តស្ស  ព្រះពុទ្ធជាទីពឹង              ជាពុំនឹងសព្វសត្តា ព្រះអង្គកាលប្រាថ្នា ធ្វើកសាងអស់កាលយូរ ។ រាប់ដោយកោដិកប្បា ច្រើនគណនាហួសគិតគូរ បានត្រាស់ជាសព្វញ្ញូ  ត្រាស់ជាគ្រូលើភពឋាន ។ ធ្វើកម្មជាកម្រ                 មនុស្សនិករត្រាប់ពុំបាន តោកយ៉ាកលំបាកប្រាណ​ ព្រោះប្រយោជន៍ដល់សព្វសត្វ។ ខ្ញុំសូមឱនសិរសា           ចិត្តប្រាថ្នាបង្គំថ្វាត់ ព្រះពុទ្ធករុណាសត្វ  នោះជាទីពឹងសព្វកាល ។ អសម្ពុធំ  ពុទ្ធនិសេវិតំ  យំ    ភវាភវំ  គច្ឆតិ  ជីវលោកោ នមោ  អវិជ្ជាទិក្កិលេសជាលំ វិទ្ធំសិនោ ធម្មវរស្ស   តស្ស។ សត្វតែងកើតស្លាប់បង់ ព្រោះចំណង់កម្មជាគោល ឱ្យវិលវល់អន្ទោល            ក្នុងភពតូចនិងភពធំ ។ ហេតុតែមិនដឹងធម៌          ជាម្ចាស់ល្អស្អាតសុខុម ព្រះពុទ្ធតែងសេពសម...

ដើមកំណើតរស្មី ៦ ពណ៌ - សូធ្យដោយឧបាសក ពុទ្ធា សុវណ្ណា

✔ ធម៌បទ ដើមកំណើតរស្មី ៦ ពណ៌ ✔សូធ្យដោយឧបាសក ពុទ្ធា សុវណ្ណា #កាត់តវីឌីអូដោយ សាមណេរ Edition Video By Ven . Mol - Sarun Official Backgroun get From :Channel (Hình Nền Phật) Title Name(Phật Thích Ca - Background Video Shakyamuni Buddha Full HD - 013) ------------------------------- #ដើមកំណើតឆព្វណ្ណរង្សី // #ដើមកំណើតរស្មី ៦ ពណ៌ ១.ពណ៌ខៀវកាលឆ្កៀលព្រះនេត្រា ឱ្យឥន្ទព្រាហ្មណ៍ណា កាលជាក្សត្រនាមស្រីភិរាស្រ្ដ ចង់សម្រេចឱ្យបានសារពេជ្ញសាស្រ្ដាចារ្យ ។ ២.ពណ៌លឿងកាលអារសាច់ធ្វើមាស បិទលន់អង្គព្រះពុទ្ធបដិមា ព្រះឥន្ទជាជាងច្នៃរចនា ថា្វយពរសាធុកាពេញផែនដី។ ៣.ក្រហមជាពណ៌ឈាមបេះដូង ឆ្កៀលពីដើមទ្រូងដោយឃ្មាតខ្មី បិទពិសពស់ខាំព្រះជននី គង់រស់ជីវីជាស្បើយទៅ ។ ៤.ពណ៌សឱ្យទានដំរីស មង្គលបរវមាសឆ្អិនឆ្អៅ ត្រូវរាស្រ្ដបណ្ដេញមិនឱ្យនៅ ព្រមទាំងកូនចៅភរិយាណា ។ ៥.ហង្សបាទលោហិតសាច់មំសំ អារសាច់ខ្លួនតាំងប្ដូរមាតា កាលយក្សវាចាប់បរិភោគក្ដារ ជីវិតមាតារស់វិញថ្មី។ ៦.ផ្លេកពណ្ណរាយកាលជាទន្សាយ ឱ្យទានពុំស្ដាយជីវិតអី លោតចូលភ្នក់ភ្លើ...