Skip to main content

Posts

តួនាទីប្ដីប្រពន្ធ -បទព្រហ្មគីតិ /ថាវ មេ៉ងលី

Recent posts

កុំខឹងឆេវឆាវ - ស្មូតដោយ កញ្ញា ថាវ មេងលី

ខឹងខុសខូចខាត           មិនស្អាតចិត្ត       ឆេវឆាវឆួលចិត្ត           គិតឥស្សា កំហុសលើសលួស        ទោះយ៉ាងណា អាស្រ័យមេត្តា          ក្នុងចិត្តយើង ឆេវឆាវឆាបឆួល       អួលដើមក ខឹងខុសមិនល្អ          ចិត្តមិនថ្កើង ខុសទាស់គួរទប់       ទាញចិត្តឡើង កុំដូចចំបើង             ឆេះមួយឆាវ ពេលខឹងកុំស្ដាប់       ពាក្យញុះញង់ នាំលិចជឿលង់        ខឹងមួយប្រាវ ដុតចិត្តបែកបាក់       ដូចស៊ីត្រាវ កុំខឹងឆេវឆាវ            មិនស្រួលឡើយ អំបែងបាក់              ពិបាកត កី្ដល្អចិត្តល្អ  ...

រតនសូត្របាលីសុទ្ធ - យានីធ ភូតានិ - ព្រះបរិត្ត

ខុទ្ទកបាឋ​​រតន​សូត្រ​ យានីធ  ភូតានិ   សមាគតានិ ភុម្មានិ  វា  យានិ វ  អន្ដលិក្ខេ ​  ពួកភូតឯ​ណា​ ជាទេវតា​ឋិតនៅ​លើ​ផែនដី​ក្តី​ ​ពួកភូត​ឯណា​ជាទេវតា​ឋិតនៅ​ឰដ៏​អាកាស​ក្តី​ ​ដែល​មក​ជួបជុំ​ក្នុង​ទីនេះ​ ​   សពេ្វវ  ភូតា  សុមនា  ភវន្ដុ    សូមពួកភូតទាំងអស់នោះមានចិត្តល្អ អថោបិ  សក្កច្ច  សុណន្ដុ  ភាសិតំ    ម្យ៉ាងទៀត  ចូរស្ដាប់ភាសិតដោយគោរព              តស្មា  ហិ  ភូតា            និសាមេថ  សព្វេ           មេត្តំ  ករោថ      មានុសិយា  បជាយ             ព្រោះហេតុនោះ  អ្នកទាំងឡាយជាភូតទាំងអស់  ចូរស្ដាប់នូវព្រះបរិត្ត...

ចូល​ឆ្នាំ​​ខ្មែរមាន ៣ថ្ងៃ

  ថ្ងៃទី១ ជាថ្ងៃ   មហាសង្ក្រាន្ត , ថ្ងៃទី២ ជាថ្ងៃ   វារៈវ័នបត , ថ្ងៃទី៣ ជាថ្ងៃ   វារៈឡើងស័ក   ។ រីឯការកំណត់ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេវតាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួន ហោរាសាស្ត្រខ្មែរ ( អង់គ្លេស : Zodiac Khmer) បុរាណ គឺក្បួនមហាសសង្ក្រាន្ត តាមរយៈក្រុមព្រា្មណ៍   បាគូ   ប្រចាំនៅក្នុង   ព្រះបរមរាជវាំង   ។ មហាសង្ក្រាន្ត ព្រះសូរិយា នាំព្រះទិត្យរបស់ខ្លួនមកផ្លាសប្ដូរស័ករាជថ្មីនាជម្ពូទ្វីប ថ្ងៃទី១ ហៅថា "ថ្ងៃមហាសង្រ្កាន្ត" ជាពាក្យ កម្ចីពីឥណ្ឌា  សំស្ក្រឹត  (Sankranti)​  [៣]  Hence, there are 12 Sankranti in a year. [៤]  ដែលប្រែថា តំណើរចាកចេញរបស់ព្រះអាទិត្យពីមេនរាសី មកគោចរណ៍ តាមទិសខ្សែរកោងតែមួយក្នុងរយៈពេល ១២ខែ ហើយជាពេលវេលាដែលទេវតា ( អង់គ្លេស : Devata) ទាំង៧ ដែលលតំណាងឲ្យ ក្រុមផ្កាយ នព្វគ្រោះ នៃភពទាំង៧ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលយាងមកដល់ផែនដី ក៏ដូចជាការតំណាងឲ្យថ្ងៃនៃសប្ដាហ៍ផងដែរ ។ ថ្ងៃទីមួយប្រជាពលរដ្ឋ ត្រូវរៀបចំសំណែនសែនព្រេន និងគ្រឿងសក្ការៈបូជា ដូចជា បាយសី ១គូ, ស្លាធម៌ ១គូ...