Skip to main content

ចូល​ឆ្នាំ​​ខ្មែរមាន ៣ថ្ងៃ

 ថ្ងៃទី១ ជាថ្ងៃ មហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វារៈវ័នបត, ថ្ងៃទី៣ ជាថ្ងៃ វារៈឡើងស័ក ។ រីឯការកំណត់ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេវតាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួន ហោរាសាស្ត្រខ្មែរ (អង់គ្លេស: Zodiac Khmer) បុរាណ គឺក្បួនមហាសសង្ក្រាន្ត តាមរយៈក្រុមព្រា្មណ៍ បាគូ ប្រចាំនៅក្នុង ព្រះបរមរាជវាំង 

មហាសង្ក្រាន្ត

ព្រះសូរិយា នាំព្រះទិត្យរបស់ខ្លួនមកផ្លាសប្ដូរស័ករាជថ្មីនាជម្ពូទ្វីប

ថ្ងៃទី១ ហៅថា "ថ្ងៃមហាសង្រ្កាន្ត" ជាពាក្យ កម្ចីពីឥណ្ឌា សំស្ក្រឹត (Sankranti)​ [៣] Hence, there are 12 Sankranti in a year.[៤] ដែលប្រែថា តំណើរចាកចេញរបស់ព្រះអាទិត្យពីមេនរាសី មកគោចរណ៍ តាមទិសខ្សែរកោងតែមួយក្នុងរយៈពេល ១២ខែ ហើយជាពេលវេលាដែលទេវតា (អង់គ្លេស: Devata) ទាំង៧ ដែលលតំណាងឲ្យ ក្រុមផ្កាយ នព្វគ្រោះ នៃភពទាំង៧ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលយាងមកដល់ផែនដី ក៏ដូចជាការតំណាងឲ្យថ្ងៃនៃសប្ដាហ៍ផងដែរ ។ ថ្ងៃទីមួយប្រជាពលរដ្ឋ ត្រូវរៀបចំសំណែនសែនព្រេន និងគ្រឿងសក្ការៈបូជា ដូចជា បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ និង ភាក្សាហារទៅតាមទេពធីតានីមួយៗ ដើម្បីកាត់ឆុងនៅឧបពមង្គល និង សុំពរជ័យសេរីសួស្ដី ឬ បួងសួងបំណងប្រាថ្នា ផងដែរ ។[៥]

វារៈវ័នបត

ថ្ងៃទី២ ហៅថា "ថ្ងៃវារៈវ័នបត" ជាដំណើរនៃការដង្ហែរព្រះកេស (ក្បាល) កុបិលមហាព្រហ្ម ប្រទក្សិណ ស្របទិសទ្រនិចនាឡិកា ព័ទ្ធជុំវិញភ្នំព្រះសុម៉ែរុ (អង់គ្លេស: Mount_Meru) [៦] ចំនួន៣ជុំ ចក្រក្រវាឡ ស្មើនិង ៦០នាទី ទើបយាងព្រះកេសបីតា ទៅ​ប្រតិ​ស្ថាន​រក្សាទុក្ខក្នុងរូងភ្នំទឹកកក នាភ្នំកៃឡាស (អង់គ្លេស: Mount Kailash) [៧] រួចបូជានូវគ្រឿងទិព្វផ្សេងៗ ចំណែកបុត្រីទាំង៧ របស់កុបិលមហាព្រហ្ម ក៏នាំអស់ទេវតាទាំងមួយសែនកោដិ ទៅស្រង់ទឹកមន្តក្នុងគុហា គន្ធៈមាលី ដែលហូរចេញពីបំពង់កែវនៃមាត់ព្រះគោឧសភារាជ ដើម្បីបន្តកិច្ចនៃពិធីស្រង់ព្រះពុទ្ធអង្គ នាថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ។

វារៈឡើងស័ក

Zodiac Khmer 1910 From Félix Gaspard Faraut

ថ្ងៃទី៣ ហៅថា "វារៈឡើងស័ក" គឺជាការផ្លាសប្ដូរសករាជថ្មីនៃថ្ងៃ.ខែ.ឆ្នាំ ដែលប្ដូរទាំង ចុល្លសករាជ និង មហាសករាជ ដោយក្បួនគណនា ថ្ងៃចូលឆ្នាំថ្មី និង ថ្ងៃឡើងស័កកម្ពុជាចងក្រងដោយលោក Félix Gaspard Faraut ក្នុងឆ្នាំ 1910 ដោយសៀវភៅនោះមានឈ្មោះថា (Astronomie Cambodgienne) [៨] លោកបានរៀនក្បួនតម្រាតារាសាស្ត្រខ្មែរនេះ ពីលោកឧកញ៉ាធិបតី ចាងហ្វាងដួង ។

ល.រ ចំនួនស័ក១០បង្រួញ
ឈ្មោះនៃស័កឯក​ស័កទោស័កត្រី​ស័កចត្វាស័កបញ្ចស័កឆស័កសប្តស័កអដ្ឋស័កនព្វស័កសំរឹទ្ធិស័ក

Comments

Popular posts from this blog

រតនសូត្រ បាលី ប្រែ - យានីធ ភូតានិ សមាគតានិ -យានីវែង

ខុទ្ទកបាឋ​ ​រតន​សូត្រ​ យានីធ   ភូតានិ    សមាគតានិ ភុម្មានិ   វា   យានិ វ   អន្ដលិក្ខេ ​  ពួកភូតឯ​ណា​ ជាទេវតា​ឋិតនៅ​លើ​ផែនដី​ក្តី​ ​ពួកភូត​ឯណា​ ជាទេវតា​ឋិតនៅ​ឰដ៏​អាកាស​ក្តី​ ​ដែល​មក​ជួបជុំ​ក្នុង​ទីនេះ​ ​   សពេ្វវ   ភូតា   សុមនា   ភវន្ដុ   សូមពួកភូតទាំងអស់នោះមានចិត្តល្អ អថោបិ   សក្កច្ច   សុណន្ដុ   ភាសិតំ    ម្យ៉ាងទៀត   ចូរស្ដាប់ភាសិតដោយគោរព             តស្មា   ហិ   ភូតា             និសាមេថ   សព្វេ           មេត្តំ   ករោថ       មានុសិយា   បជាយ             ព្រោះហេតុនោះ   អ្នកទាំងឡាយជាភូតទាំងអស់   ចូរស្ដាប់នូវព្រះបរិត្ត   ចូរធ្វើនូវមេត្តាចិត្ត ចូរធ្វើនូវមេត្តាចិត្តចំពោះពពួកសត្វជាមនុស្សជាតិ ទិវា   ច   រត្តោ ...

យោកប្បកោដី - Khmer Dhamma Chanting Video

  យោកប្បកោដីហិបិ យោ  កប្បកោដីហិបិ  អប្បមេយ្យំ កាលំ ករោន្តោ  អតិទុក្ករានិ ខេទំ  គតោ លោកហិតាយ នាថោ នមោ   មហាករុណិកស្ស តស្ស  ព្រះពុទ្ធជាទីពឹង              ជាពុំនឹងសព្វសត្តា ព្រះអង្គកាលប្រាថ្នា ធ្វើកសាងអស់កាលយូរ ។ រាប់ដោយកោដិកប្បា ច្រើនគណនាហួសគិតគូរ បានត្រាស់ជាសព្វញ្ញូ  ត្រាស់ជាគ្រូលើភពឋាន ។ ធ្វើកម្មជាកម្រ                 មនុស្សនិករត្រាប់ពុំបាន តោកយ៉ាកលំបាកប្រាណ​ ព្រោះប្រយោជន៍ដល់សព្វសត្វ។ ខ្ញុំសូមឱនសិរសា           ចិត្តប្រាថ្នាបង្គំថ្វាត់ ព្រះពុទ្ធករុណាសត្វ  នោះជាទីពឹងសព្វកាល ។ អសម្ពុធំ  ពុទ្ធនិសេវិតំ  យំ    ភវាភវំ  គច្ឆតិ  ជីវលោកោ នមោ  អវិជ្ជាទិក្កិលេសជាលំ វិទ្ធំសិនោ ធម្មវរស្ស   តស្ស។ សត្វតែងកើតស្លាប់បង់ ព្រោះចំណង់កម្មជាគោល ឱ្យវិលវល់អន្ទោល            ក្នុងភពតូចនិងភពធំ ។ ហេតុតែមិនដឹងធម៌          ជាម្ចាស់ល្អស្អាតសុខុម ព្រះពុទ្ធតែងសេពសម...

ដើមកំណើតរស្មី ៦ ពណ៌ - សូធ្យដោយឧបាសក ពុទ្ធា សុវណ្ណា

✔ ធម៌បទ ដើមកំណើតរស្មី ៦ ពណ៌ ✔សូធ្យដោយឧបាសក ពុទ្ធា សុវណ្ណា #កាត់តវីឌីអូដោយ សាមណេរ Edition Video By Ven . Mol - Sarun Official Backgroun get From :Channel (Hình Nền Phật) Title Name(Phật Thích Ca - Background Video Shakyamuni Buddha Full HD - 013) ------------------------------- #ដើមកំណើតឆព្វណ្ណរង្សី // #ដើមកំណើតរស្មី ៦ ពណ៌ ១.ពណ៌ខៀវកាលឆ្កៀលព្រះនេត្រា ឱ្យឥន្ទព្រាហ្មណ៍ណា កាលជាក្សត្រនាមស្រីភិរាស្រ្ដ ចង់សម្រេចឱ្យបានសារពេជ្ញសាស្រ្ដាចារ្យ ។ ២.ពណ៌លឿងកាលអារសាច់ធ្វើមាស បិទលន់អង្គព្រះពុទ្ធបដិមា ព្រះឥន្ទជាជាងច្នៃរចនា ថា្វយពរសាធុកាពេញផែនដី។ ៣.ក្រហមជាពណ៌ឈាមបេះដូង ឆ្កៀលពីដើមទ្រូងដោយឃ្មាតខ្មី បិទពិសពស់ខាំព្រះជននី គង់រស់ជីវីជាស្បើយទៅ ។ ៤.ពណ៌សឱ្យទានដំរីស មង្គលបរវមាសឆ្អិនឆ្អៅ ត្រូវរាស្រ្ដបណ្ដេញមិនឱ្យនៅ ព្រមទាំងកូនចៅភរិយាណា ។ ៥.ហង្សបាទលោហិតសាច់មំសំ អារសាច់ខ្លួនតាំងប្ដូរមាតា កាលយក្សវាចាប់បរិភោគក្ដារ ជីវិតមាតារស់វិញថ្មី។ ៦.ផ្លេកពណ្ណរាយកាលជាទន្សាយ ឱ្យទានពុំស្ដាយជីវិតអី លោតចូលភ្នក់ភ្លើ...