Skip to main content

រតនសូត្របាលីសុទ្ធ - យានីធ ភូតានិ - ព្រះបរិត្ត

ខុទ្ទកបាឋ​​រតន​សូត្រ​

យានីធ  ភូតានិ   សមាគតានិ

ភុម្មានិ  វា  យានិ វ  អន្ដលិក្ខេ


​ ពួកភូតឯ​ណា​ ជាទេវតា​ឋិតនៅ​លើ​ផែនដី​ក្តី​ ​ពួកភូត​ឯណា​ជាទេវតា​ឋិតនៅ​ឰដ៏​អាកាស​ក្តី​ ​ដែល​មក​ជួបជុំ​ក្នុង​ទីនេះ​ ​  
សពេ្វវ  ភូតា  សុមនា  ភវន្ដុ  សូមពួកភូតទាំងអស់នោះមានចិត្តល្អ

អថោបិ  សក្កច្ច  សុណន្ដុ  ភាសិតំ   ម្យ៉ាងទៀត  ចូរស្ដាប់ភាសិតដោយគោរព

            តស្មា  ហិ  ភូតា            និសាមេថ  សព្វេ

          មេត្តំ  ករោថ      មានុសិយា  បជាយ

            ព្រោះហេតុនោះ  អ្នកទាំងឡាយជាភូតទាំងអស់  ចូរស្ដាប់នូវព្រះបរិត្ត  ចូរធ្វើនូវមេត្តាចិត្ត

ចូរធ្វើនូវមេត្តាចិត្តចំពោះពពួកសត្វជាមនុស្សជាតិ

ទិវា  ច  រត្តោ  ច  ហរន្តិ    យេ  ពលឹ  មនុស្សទាំងឡាយឯណាតែងនាំមកនូវពលិកម្ម ក្នុងពេល

ថ្ងៃ និង ពេលយប់

តស្មា  ហិ  នេ  រក្ខថ  អប្បមត្តា  ព្រោះហេតុនោះ  សូមអ្នកទាំងឡាយកុំមើលបំណាំឡើយ

សូមរក្សានូវមនុស្សទាំងឡាយនោះ។

យំ  កិញ្ចិ  វិត្តំ  ឥធ  វា  ហុរំ  វា  សគ្គេសុ  វា  យំ  រតនំ  បណីតំ

            ទ្រព្យឯណាមួយ  ក្នុងលោកនេះ  និង ក្នុងលោកឯទៀតក្ដី  រតនវត្ថុ

 ដ៏​ឧត្តម​ណា​​ក្នុង​ឋានសួគ៌​ក្តី​

ន  នោ  សមំ  អត្ថិ  តថាគតេន  ទ្រព្យនិងរតនទាំងនោះស្មើដោយព្រះតថាគតមិនមានឡើយ។

ឥទម្បិ  ពុទ្ធេ  រតនំ  បណីតំ កែវគឺព្រះពុទ្ធនេះឯង ជាកែវដ៏ឧត្តម។

ឯតេន  សច្ចេន  សុវត្ថិ  ហោតុ  ដោយពាក្យសច្ចៈនេះ  សូមសិរីសួស្ដីកើតមាន។

 ​         ខយំ  វិរាគំ  អមតំ  បណីតំ

យទជ្ឃគា  សក្យមុនី  សមាហិតោ


 ​ព្រះ​សក្យមុនី​ជាម្ចាស់​ទ្រង់​មាន​ព្រះទ័យ​តម្កល់មាំ បានត្រាស់ដឹងហើយនូវព្រះធម៌ឯណា  ជាទី

ក្ស័យនៃកិលេស  ជាទីប្រាសចាករាគៈជាធម៌មិនស្លាប់​​  ជាធម៌ដ៏ឧត្តម

ន តេន  ធម្មេន  សមត្ថិ  កិញ្ចិ  របស់អ្វីមួយស្មើដោយព្រះធម៌នោះមិនមានឡើយ

ឥទម្បិ  ធម្មេ  រតនំ  បណីតំ  កែវ  គឺ ព្រះធម៌នេះឯងជាកែវដ៏ឧត្តម

ឯតេន  សច្ចេន  សុវត្ថិ  ហោតុ  ដោយពាក្យសច្ចៈនេះ  សូមសិរីសួស្ដីកើតមាន។

យម្ពុទ្ធសេដ្ឋោ  បរិវណ្ណយី  សុចឹ   ព្រះពុទ្ធដ៏ប្រសើរ  ទ្រង់សរសើរនូវសមាធិឯណា  ថាជាធម៌ដ៏

ស្អាត

សមាធិមានន្ដរិកញ្ញមាហុ  បណ្ឌិតទាំងឡាយពោលហើយ  នូវសមាធិឯណា  ថាជាធម៌ឱ្យផល

ដោយលំដាប់

សមាធិនា  តេន  សមោ  ន  វិជ្ជតិ  សមាធិឯទៀត  ស្មើដោយសមាធិនោះមិនមានឡើយ

ឥទម្បិ  ធម្មេ  រតនំ  បណីតំ  កែវគឺព្រះធម៌នេះឯជាកែវដ៏ឧត្តម

ឯតេន  សច្ចេន  សុវត្ថិ  ហោតុ  ដោយពាក្យសច្ចៈសូមសិរីសួស្ដីកើតមាន។

          យេ  បុគ្គលា  អដ្ឋ  សតំ  បសដ្ឋា

        ចត្តារិ  ឯតានិ  យុគានិ  ហោន្ដិ

បុគ្គលទាំងឡាយឯណា៨ ជំពូក  ដែលសម្បុរសទាំងឡាយសរសើរហើយ បើរាប់ជាគូបាន៤គូ

 

តេ  ទក្ខិណេយ្យា  សុគតស្ស  សាវកា  បុគ្គលទាំងឡាយនោះ  ជាសាវករបស់ព្រះសុគត  លោកគួរដល់ទក្ខិណាទាន

ឯតេសុ  ទិន្នានិ  មហប្ផលានិ  ទានទាំងឡាយ  ដែលបុគ្គលឱ្យហើយដល់ទក្ខិណេយ្យបុគ្គលទាំងឡាយនោះ  ជាទានមានផលច្រើន

ឥទម្បិ  សង្ឃេ  រតនំ​​  បណីតំ  កែវគឺព្រះសង្ឃនេះឯងជាកែវដ៏ឧត្តម

ឯតេន  សច្ចេន  សុវត្ថិ  ហោតុ ដោយពាក្យសច្ចៈនេះសូមសិរីសួស្ដីកើតមាន

          យេ  សុប្បយុត្តា  មនសា  ទឡ្ហេន

        និក្កាមិនោ  គោតមសាសាសនម្ហិ

          អរិយបុគ្គលទាំងឡាយឯណា  ក្នុងសាសនានៃព្រះសម្ពុទ្ធទ្រង់ព្រះនាមគោតម  ប្រកប

ត្រូវល្អហើយ មានចិត្តខ្ជាប់ខ្ជួនឥតមានកាម គឺ សេចក្ដីប្រាថ្នាឡើយ

តេ  បត្តិបត្តា  អមតំ  វិគយ្ហ  លទ្ធា  មុធា  និព្វុតឹ  ភុញ្ជមានា

អរិយបុគ្គលទាំងឡាយនោះ  ដល់ហើយនូវព្រះអរហត្តផល  ហើយចូរទៅកាន់ព្រះនិព្វាន  បាន

នូវកិរិយារលត់កិលេសដោយទទេគឺឥតមានទិញដូរឡើយហើយសោយនូវផល។

ឥទម្បិ  សង្ឃេ  រតនំ​​  បណីតំ  កែវគឺព្រះសង្ឃនេះឯងជាកែវដ៏ឧត្តម

ឯតេន  សច្ចេន  សុវត្ថិ  ហោតុ ដោយពាក្យសច្ចៈនេះសូមសិរីសួស្ដីកើតមាន

            យថិន្ទខីលោ  បថវឹសិតោ  សិយា

        ចតុព្ភិ  វាតេភិ   អសម្បកម្បិយោ

សរសរខឿនដែលគេបោះភ្ជាប់នឹងផែនដី  ជារបស់មិនកម្រើកញាប់ញ័រដោយខ្យល់ព្យុះដែលបក់មកអំពី

ទិសទាំង៤  យ៉ាងណាមិញ

តថូបមំ  សប្បុរិសំ  វទាមិយោ  អរិយសច្ចានិ  អវេច្ច  បស្សតិ

អ្នកណាពិចារណាឃើញនូវអរិយសច្ចទាំងឡាយ  តថាគតហៅអ្នកនោះថា ជាសប្បុរស (មិនញាប់ញ័រ

ដោយលោកធម៌ទាំងឡាយ)ប្រៀបដូចជាសរសរខឿនដូច្នោះឯង

ឥទម្បិ  សង្ឃេ  រតនំ​​  បណីតំ  កែវគឺព្រះសង្ឃនេះឯងជាកែវដ៏ឧត្តម

ឯតេន  សច្ចេន  សុវត្ថិ  ហោតុ ដោយពាក្យសច្ចៈនេះសូមសិរីសួស្ដីកើតមាន

 យេ  អរិយសច្ចានិ  វិភាវយន្ដិ  គម្ភីរបញ្ញេន សុទេសិតានិ

អរិយបុគ្គលទាំងឡាយឯណា ធ្វើឱ្យជាក់ច្បាស់នូវអរិយសច្ចទាំងឡាយ  ដែលព្រះតថាគត ព្រះអង្គមាន

ប្រាជ្ញាដ៏ជ្រាលជ្រៅសម្ដែងល្អហើយ

កិញ្ចាបិ  តេ  ហោន្តុ  ភុសប្បមត្តា  អរិយបុគ្គលទាំងឡាយនោះ ទុកជាប្រមាទដ៏លើសលន់ក៏ដោយ

ន  តេ  ភវំ  អដ្ឋមមាទិយន្ដិ  អរិយបុគ្គលទាំងឡាយនោះគង់មិនកាន់យកនូវភពជាគម្រប់៨ គឺមិនកើតទៀតហួសពី៧ជាតិឡើយ

ឥទម្បិ  សង្ឃេ  រតនំ​​  បណីតំ  កែវគឺព្រះសង្ឃនេះឯងជាកែវដ៏ឧត្តម

ឯតេន  សច្ចេន  សុវត្ថិ  ហោតុ ដោយពាក្យសច្ចៈនេះសូមសិរីសួស្ដីកើតមាន

សហាវស្ស  ទស្សនសម្បទាយ

តយស្សុ  ធម្មា  ជហិតា  ភវន្ដិ

សក្កាយទិដ្ឋិ  វិចិកិច្ឆតញ្ច

សីលព្វតំវាបិ  យទត្ថិ  កិញ្ចិ

(សំយោជនកិលេស៣ យ៉ាង  គឺ ) សក្កាយទិដ្ឋិ  វិចិកិច្ឆា  និង សីលព្វតបរាមាសឯណាមួយ តែងមានធម៌ទាំងឡាយ ៣យ៉ាងនោះ សោតាបន្នបុគ្គលនោះ  បានលះបង់ហើយជាមួយនឹង

ទស្សនសម្ប័ទគឺ សោតាបត្តិមគ្គ

ចតូហបាយេហិ  ច  វិប្បមុត្តោ  ម្យ៉ាងទៀត សោតាបន្នបុគ្គលបាន  រួចស្រឡះចាកអបាយទាំង

ឡាយ៤ហើយ

ឆ​ ចាភិដ្ឋានានិ  អភព្វោ  កាតុំ  មិនអាចធ្វើនូវឋានដ៏អាក្រក់ទាំងឡាយ៦ គឺអនន្ដរិយកម្ម៥

និង កិរិយាងាកចិត្តទៅកាន់សាសនាដទៃឡើយ

ឥទម្បិ  សង្ឃេ  រតនំ​​  បណីតំ  កែវគឺព្រះសង្ឃនេះឯងជាកែវដ៏ឧត្តម

ឯតេន  សច្ចេន  សុវត្ថិ  ហោតុ ដោយពាក្យសច្ចៈនេះសូមសិរីសួស្ដីកើតមាន

កិញ្ចាបិ  សោ  កម្មំ  ករោតិ  បាបកំ

កាយេន  វាចាយុទ  ចេតសា  វា

ប្រសិនណាបើសោតាបន្នបុគ្គលនោះធ្វើនូវបាបកម្មខ្លះដោយកាយ  វាចា ឬក៏ដោយចិត្ត (ព្រោះ

សេចក្ដីភ្លាំងភ្លាត់)

អភព្វោ  សោ  តស្ស  បដិច្ឆទាយ  សោតាបន្នបុគ្គលនោះមិនអាចបិទបាំងនូវបាបកម្មនោះឡើយ

អភព្វតា ទិដ្ឋបទស្ស  វុត្តា  ភាវៈនៃបុគ្គលមានផ្លូវនៃព្រះនិព្វានឃើញហើយ  ជាបុគ្គលមិនអាចនឹងបិទបាំងនូវបាបកម្ម  ព្រះពុទ្ធទាំងឡាយបានត្រាស់សម្ដែងហើយ

ឥទម្បិ  សង្ឃេ  រតនំ  បណីតំ  កែវ គឺព្រះសង្ឃនេះឯងជាកែវដ៏ឧត្តម

ឯតេន  សច្ចេន  សុវត្ថិ  ហោតុ  ដោយពាក្យសច្ចៈនេះ  សូមសិរីសួស្ដីកើតមាន

វនប្បគុម្ភេ  យថ  ផុស្សិតគ្គេ  គិម្ហានមាសេ  បឋមស្មឹ គិម្ហេ

គុម្ពឈើក្នុងព្រៃ  មានត្រួយលូតលាស់  ក្នុងខាងដើមគិម្ហរដូវគឺខែក្ដៅយ៉ាងណាមិញ

តថូបមំ  ធម្មវរំ  អទេសយិ  និព្វានគាមឹ  បរមំ  ហិតាយ

ព្រះសម្ពុទ្ធបានត្រាស់សម្ដែងហើយនូវធម៌ដ៏ប្រសើរ  ជាធម៌អាចញ៉ាំងសត្វទាំងឡាយ ឱ្យ

ដល់នូវព្រះនិព្វាន  ដើម្បីជាប្រយោជន៍ដ៏ឧត្តម ប្រៀបដូចជាគុម្ពឈើក្នុងព្រៃដូច្នោះឯង

ឥទម្បិ  ពុទ្ធេ  រតនំ  បណីតំ  កែវ គឺ ព្រះពុទ្ធនេះឯង ជាកែវដ៏ឧត្តម

ឯតេន  សច្ចេន  សុវត្ថិ  ហោតុ  ដោយពាក្យសច្ចនេះ  សូមសិរីសួស្ដីកើតមាន។

វរោ  វរញ្ញូ  វរាហរោ  ព្រះសម្មាសម្ពុទ្ធ  ជាបុគ្គលប្រសើរទ្រង់ជ្រាបនូវធម៌ដ៏ប្រសើរ  ទ្រង់ប្រទាន

នូវធម៌ដ៏ប្រសើរ ទ្រង់នាំមកនូវធម៌ដ៏ប្រសើរ

អនុត្តរោ  ធម្មវរំ  អទេសយិ ព្រះអង្គប្រសើរឥតមានអ្នកណាមួយស្មើ  ទ្រង់ត្រាស់សម្ដែងហើយនូវធម៌ដ៏ប្រសើរ

ឥទម្បិ  ពុទ្ធេ  រតនំ  បណីតំ  កែវ គឺ ព្រះពុទ្ធនេះឯង ជាកែវដ៏ឿឧត្តម

ឯតេន  សច្ចេន  សុវត្ថិ  ហោតុ  ដោយពាក្យសច្ចនេះ  សូមសិរីសួស្ដីកើតមាន

ខីណំ  បុរាណំ  នវំ  នត្ថិ  សម្ភវំ  កម្មចាស់(របស់អរិយបុគ្គលឯណា)អស់ហើយ  កម្មថ្មីរមែងមិន

កើតប្រាកដ

វិរត្តចិត្តាយតិកេ  ភវស្មឹ  អរិយបុគ្គលទាំងឡាយឯណា  មានចិត្តនឿយណាយហើយក្នុងភពតទៅ

តេ  ខីណាពីជា  អវិរុឡ្ហឆន្ទា  អរិយបុគ្គលទាំងឡាយនោះ  មានពូជអស់ហើយ  មានឆន្ទៈគឺ

សេចក្ដីប៉ុនប៉ងក្នុងចិត្តមិនដុះចម្រើនឡើយ

និព្វន្ដិ  ធីរា  យថាយម្បទីបោ  ជាអ្នកមានប្រាជ្ញា តែងរលត់ទៅដូចជាប្រទីបដែលរលត់ទៅនេះ

ឥទម្បិ  សង្ឃេ  រតនំ  បណីតំ  កែវ គឺព្រះសង្ឃនេះឯងជាកែវដ៏ឧត្តម

ឯតេន  សច្ចេន  សុវត្ថិ  ហោតុ  ដោយពាក្យសច្ចៈនេះ  សូមសិរីសួស្ដីកើតមាន

យានីធ  ភូតានិ  សមាគតានិ  ភុម្មានិ  វា យានិវ  អន្ដលិក្ខេ

ពួកភូតឯណាជាទេវតាស្ថិតនៅលើផែនដីក្ដី  ពួកភូតឯណាជាទេវតាស្ថិតនោព្ធដ៏អាកាសក្ដីដែលមកប្រជុំគ្នាក្នុងទីនេះ 

តថាគតំ  ទេវមនុស្សបូជិតំ  ពុទ្ធំ  ធម្មំ  សង្ឃំ  នមស្សាម សុវត្ថិ ហោតុ

យើងទាំងឡាយសូមនមស្ការនូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាម្ចាស់ទ្រង់បានត្រាស់មកហើយដូចគ្នា ដែលទេវតានិងមនុស្សតែងបូជា សូមសិរីសួស្ដីកើតមាន។

(សរសេរឡើងវិញដោយខ្ញុំព្រះករុណា  សាមណេរ  ម៉ោល សារុន -  Mol Sarun Official

Youtube Channel :https://bit.ly/347Ovi4

Facebook Page:https://web.facebook.com/Mol-Sarun-Official-101459395121751

 

Comments

Popular posts from this blog

រតនសូត្រ បាលី ប្រែ - យានីធ ភូតានិ សមាគតានិ -យានីវែង

ខុទ្ទកបាឋ​ ​រតន​សូត្រ​ យានីធ   ភូតានិ    សមាគតានិ ភុម្មានិ   វា   យានិ វ   អន្ដលិក្ខេ ​  ពួកភូតឯ​ណា​ ជាទេវតា​ឋិតនៅ​លើ​ផែនដី​ក្តី​ ​ពួកភូត​ឯណា​ ជាទេវតា​ឋិតនៅ​ឰដ៏​អាកាស​ក្តី​ ​ដែល​មក​ជួបជុំ​ក្នុង​ទីនេះ​ ​   សពេ្វវ   ភូតា   សុមនា   ភវន្ដុ   សូមពួកភូតទាំងអស់នោះមានចិត្តល្អ អថោបិ   សក្កច្ច   សុណន្ដុ   ភាសិតំ    ម្យ៉ាងទៀត   ចូរស្ដាប់ភាសិតដោយគោរព             តស្មា   ហិ   ភូតា             និសាមេថ   សព្វេ           មេត្តំ   ករោថ       មានុសិយា   បជាយ             ព្រោះហេតុនោះ   អ្នកទាំងឡាយជាភូតទាំងអស់   ចូរស្ដាប់នូវព្រះបរិត្ត   ចូរធ្វើនូវមេត្តាចិត្ត ចូរធ្វើនូវមេត្តាចិត្តចំពោះពពួកសត្វជាមនុស្សជាតិ ទិវា   ច   រត្តោ ...

យោកប្បកោដី - Khmer Dhamma Chanting Video

  យោកប្បកោដីហិបិ យោ  កប្បកោដីហិបិ  អប្បមេយ្យំ កាលំ ករោន្តោ  អតិទុក្ករានិ ខេទំ  គតោ លោកហិតាយ នាថោ នមោ   មហាករុណិកស្ស តស្ស  ព្រះពុទ្ធជាទីពឹង              ជាពុំនឹងសព្វសត្តា ព្រះអង្គកាលប្រាថ្នា ធ្វើកសាងអស់កាលយូរ ។ រាប់ដោយកោដិកប្បា ច្រើនគណនាហួសគិតគូរ បានត្រាស់ជាសព្វញ្ញូ  ត្រាស់ជាគ្រូលើភពឋាន ។ ធ្វើកម្មជាកម្រ                 មនុស្សនិករត្រាប់ពុំបាន តោកយ៉ាកលំបាកប្រាណ​ ព្រោះប្រយោជន៍ដល់សព្វសត្វ។ ខ្ញុំសូមឱនសិរសា           ចិត្តប្រាថ្នាបង្គំថ្វាត់ ព្រះពុទ្ធករុណាសត្វ  នោះជាទីពឹងសព្វកាល ។ អសម្ពុធំ  ពុទ្ធនិសេវិតំ  យំ    ភវាភវំ  គច្ឆតិ  ជីវលោកោ នមោ  អវិជ្ជាទិក្កិលេសជាលំ វិទ្ធំសិនោ ធម្មវរស្ស   តស្ស។ សត្វតែងកើតស្លាប់បង់ ព្រោះចំណង់កម្មជាគោល ឱ្យវិលវល់អន្ទោល            ក្នុងភពតូចនិងភពធំ ។ ហេតុតែមិនដឹងធម៌          ជាម្ចាស់ល្អស្អាតសុខុម ព្រះពុទ្ធតែងសេពសម...

ដើមកំណើតរស្មី ៦ ពណ៌ - សូធ្យដោយឧបាសក ពុទ្ធា សុវណ្ណា

✔ ធម៌បទ ដើមកំណើតរស្មី ៦ ពណ៌ ✔សូធ្យដោយឧបាសក ពុទ្ធា សុវណ្ណា #កាត់តវីឌីអូដោយ សាមណេរ Edition Video By Ven . Mol - Sarun Official Backgroun get From :Channel (Hình Nền Phật) Title Name(Phật Thích Ca - Background Video Shakyamuni Buddha Full HD - 013) ------------------------------- #ដើមកំណើតឆព្វណ្ណរង្សី // #ដើមកំណើតរស្មី ៦ ពណ៌ ១.ពណ៌ខៀវកាលឆ្កៀលព្រះនេត្រា ឱ្យឥន្ទព្រាហ្មណ៍ណា កាលជាក្សត្រនាមស្រីភិរាស្រ្ដ ចង់សម្រេចឱ្យបានសារពេជ្ញសាស្រ្ដាចារ្យ ។ ២.ពណ៌លឿងកាលអារសាច់ធ្វើមាស បិទលន់អង្គព្រះពុទ្ធបដិមា ព្រះឥន្ទជាជាងច្នៃរចនា ថា្វយពរសាធុកាពេញផែនដី។ ៣.ក្រហមជាពណ៌ឈាមបេះដូង ឆ្កៀលពីដើមទ្រូងដោយឃ្មាតខ្មី បិទពិសពស់ខាំព្រះជននី គង់រស់ជីវីជាស្បើយទៅ ។ ៤.ពណ៌សឱ្យទានដំរីស មង្គលបរវមាសឆ្អិនឆ្អៅ ត្រូវរាស្រ្ដបណ្ដេញមិនឱ្យនៅ ព្រមទាំងកូនចៅភរិយាណា ។ ៥.ហង្សបាទលោហិតសាច់មំសំ អារសាច់ខ្លួនតាំងប្ដូរមាតា កាលយក្សវាចាប់បរិភោគក្ដារ ជីវិតមាតារស់វិញថ្មី។ ៦.ផ្លេកពណ្ណរាយកាលជាទន្សាយ ឱ្យទានពុំស្ដាយជីវិតអី លោតចូលភ្នក់ភ្លើ...