ខុទ្ទកបាឋ រតនសូត្រ យានីធ ភូតានិ សមាគតានិ ភុម្មានិ វា យានិ វ អន្ដលិក្ខេ ពួកភូតឯណា ជាទេវតាឋិតនៅលើផែនដីក្តី ពួកភូតឯណា ជាទេវតាឋិតនៅឰដ៏អាកាសក្តី ដែលមកជួបជុំក្នុងទីនេះ សពេ្វវ ភូតា សុមនា ភវន្ដុ សូមពួកភូតទាំងអស់នោះមានចិត្តល្អ អថោបិ សក្កច្ច សុណន្ដុ ភាសិតំ ម្យ៉ាងទៀត ចូរស្ដាប់ភាសិតដោយគោរព តស្មា ហិ ភូតា និសាមេថ សព្វេ មេត្តំ ករោថ មានុសិយា បជាយ ព្រោះហេតុនោះ អ្នកទាំងឡាយជាភូតទាំងអស់ ចូរស្ដាប់នូវព្រះបរិត្ត ចូរធ្វើនូវមេត្តាចិត្ត ចូរធ្វើនូវមេត្តាចិត្តចំពោះពពួកសត្វជាមនុស្សជាតិ ទិវា ច រត្តោ ...
Comments
Post a Comment