Skip to main content

កុំខឹងឆេវឆាវ - ស្មូតដោយ កញ្ញា ថាវ មេងលី

ខឹងខុសខូចខាត          មិនស្អាតចិត្ត   

 ឆេវឆាវឆួលចិត្ត          គិតឥស្សា

កំហុសលើសលួស       ទោះយ៉ាងណា

អាស្រ័យមេត្តា         ក្នុងចិត្តយើង

ឆេវឆាវឆាបឆួល      អួលដើមក

ខឹងខុសមិនល្អ         ចិត្តមិនថ្កើង

ខុសទាស់គួរទប់      ទាញចិត្តឡើង

កុំដូចចំបើង            ឆេះមួយឆាវ

ពេលខឹងកុំស្ដាប់      ពាក្យញុះញង់

នាំលិចជឿលង់       ខឹងមួយប្រាវ

ដុតចិត្តបែកបាក់      ដូចស៊ីត្រាវ

កុំខឹងឆេវឆាវ           មិនស្រួលឡើយ

អំបែងបាក់             ពិបាកត

កី្ដល្អចិត្តល្អ              បើបែកហើយ

មិនងាយដូចដើម     ទេអ្នកអើយ

ហេតុនេះត្រើនត្រើយ   គួរពិចារ

មែកឈើកាត់ផ្សាំ     ដាំឫសថ្មី

គង់មានសេរី           ស្រស់ថ្លៃថ្លា

សំខាន់ចេះកែ         ប្រែបញ្ហាដោះ

តាមសញ្ញា              សន្ដិភាព

ក្ដីល្អក្រណាស់         មិនងាយសាង

កុំពឹងសំណាង         អាងខ្ពស់ទាប

មនុស្សយើងមានក្រ     ទាល់ចង្អៀត

គួរជួយគ្នា               គ្រច្របល់

កុំជាន់ពន្លិច            ពេលគេដាក់

កុំលើកទំលាក់         ពេលគេដល់

កុំរាប់ស្រឡាញ់        សំលឹងផល

កុសលអកុសល       មានប្រាកដ

ហៃជនប្រុសស្រី      ផងទាំងឡាយ

គួរខំខ្វល់ខ្វាយ         គិតសង្កត់

ខឹងស្អប់យ៉ាងណា    គួរខំអត់

នៅទីបញ្ចាប់           បានសុខហោង.....។


ខ្ញុំសូមភ័យទោសពីសំណាស់ម្ចាស់សម្លេងផងដោយមិនសុំការអនុញ្ញា សូមម្ចាស់សម្លេងមេត្តាអធ្យាស្រ័យ បើមានចំណុចណាមិនសមរម្យសូមបញ្ចេញមតិនៅខាងក្រោម។ ស្មតបទ៖ កុំខឹងឆេវឆាវ និពន្ធដោយោះ ភិក្ខុ ឡាន់សុមនោ ស្មូតដោយ កញ្ញា #ថាវមេងលី និស្សិតនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប Edition Video By Ven Mol Sarun #MolSarunOfficial --------------------------------- My Blog // https://molsarunofficial.blogspot.com/ Follow my page on Facebook;https://www.facebook.com/Mol-Sarun-11... ------------------------------------- #សំវេជនីយគាថា -https://youtu.be/EwrRSIy28FE ------------មើលវីឌីអូច្រើនទៀត Watch more------------- ធម៌សូត្រចែកបុណ្យ - អនុមោទនារក្ខាយាចនគាថា - អាកាសដ្ឋាន ច ភុម្មដ្ឋា - Khmer chanting Video https://youtu.be/R0Q4WYWSr0M​​​​​ សំវេជនីយគាថា - យថា ទណ្ឌេន គោបាលោ - ធម៌សូធ្យបំសុកូល - ធម្មសង្វេគ - Khmer Dharma Chanting https://youtu.be/nCvBi_lJtxc​​​​​ ធម៌សូធ្យបង្សុកូល - សំវេជនីយគាថា - អចិរំ វត យំ កាយោ/ Khmer Dharma Chanting Video https://youtu.be/1HfsU9eYBDY​​​​​

 


Comments

Popular posts from this blog

រតនសូត្រ បាលី ប្រែ - យានីធ ភូតានិ សមាគតានិ -យានីវែង

ខុទ្ទកបាឋ​ ​រតន​សូត្រ​ យានីធ   ភូតានិ    សមាគតានិ ភុម្មានិ   វា   យានិ វ   អន្ដលិក្ខេ ​  ពួកភូតឯ​ណា​ ជាទេវតា​ឋិតនៅ​លើ​ផែនដី​ក្តី​ ​ពួកភូត​ឯណា​ ជាទេវតា​ឋិតនៅ​ឰដ៏​អាកាស​ក្តី​ ​ដែល​មក​ជួបជុំ​ក្នុង​ទីនេះ​ ​   សពេ្វវ   ភូតា   សុមនា   ភវន្ដុ   សូមពួកភូតទាំងអស់នោះមានចិត្តល្អ អថោបិ   សក្កច្ច   សុណន្ដុ   ភាសិតំ    ម្យ៉ាងទៀត   ចូរស្ដាប់ភាសិតដោយគោរព             តស្មា   ហិ   ភូតា             និសាមេថ   សព្វេ           មេត្តំ   ករោថ       មានុសិយា   បជាយ             ព្រោះហេតុនោះ   អ្នកទាំងឡាយជាភូតទាំងអស់   ចូរស្ដាប់នូវព្រះបរិត្ត   ចូរធ្វើនូវមេត្តាចិត្ត ចូរធ្វើនូវមេត្តាចិត្តចំពោះពពួកសត្វជាមនុស្សជាតិ ទិវា   ច   រត្តោ ...

យោកប្បកោដី - Khmer Dhamma Chanting Video

  យោកប្បកោដីហិបិ យោ  កប្បកោដីហិបិ  អប្បមេយ្យំ កាលំ ករោន្តោ  អតិទុក្ករានិ ខេទំ  គតោ លោកហិតាយ នាថោ នមោ   មហាករុណិកស្ស តស្ស  ព្រះពុទ្ធជាទីពឹង              ជាពុំនឹងសព្វសត្តា ព្រះអង្គកាលប្រាថ្នា ធ្វើកសាងអស់កាលយូរ ។ រាប់ដោយកោដិកប្បា ច្រើនគណនាហួសគិតគូរ បានត្រាស់ជាសព្វញ្ញូ  ត្រាស់ជាគ្រូលើភពឋាន ។ ធ្វើកម្មជាកម្រ                 មនុស្សនិករត្រាប់ពុំបាន តោកយ៉ាកលំបាកប្រាណ​ ព្រោះប្រយោជន៍ដល់សព្វសត្វ។ ខ្ញុំសូមឱនសិរសា           ចិត្តប្រាថ្នាបង្គំថ្វាត់ ព្រះពុទ្ធករុណាសត្វ  នោះជាទីពឹងសព្វកាល ។ អសម្ពុធំ  ពុទ្ធនិសេវិតំ  យំ    ភវាភវំ  គច្ឆតិ  ជីវលោកោ នមោ  អវិជ្ជាទិក្កិលេសជាលំ វិទ្ធំសិនោ ធម្មវរស្ស   តស្ស។ សត្វតែងកើតស្លាប់បង់ ព្រោះចំណង់កម្មជាគោល ឱ្យវិលវល់អន្ទោល            ក្នុងភពតូចនិងភពធំ ។ ហេតុតែមិនដឹងធម៌          ជាម្ចាស់ល្អស្អាតសុខុម ព្រះពុទ្ធតែងសេពសម...

ដើមកំណើតរស្មី ៦ ពណ៌ - សូធ្យដោយឧបាសក ពុទ្ធា សុវណ្ណា

✔ ធម៌បទ ដើមកំណើតរស្មី ៦ ពណ៌ ✔សូធ្យដោយឧបាសក ពុទ្ធា សុវណ្ណា #កាត់តវីឌីអូដោយ សាមណេរ Edition Video By Ven . Mol - Sarun Official Backgroun get From :Channel (Hình Nền Phật) Title Name(Phật Thích Ca - Background Video Shakyamuni Buddha Full HD - 013) ------------------------------- #ដើមកំណើតឆព្វណ្ណរង្សី // #ដើមកំណើតរស្មី ៦ ពណ៌ ១.ពណ៌ខៀវកាលឆ្កៀលព្រះនេត្រា ឱ្យឥន្ទព្រាហ្មណ៍ណា កាលជាក្សត្រនាមស្រីភិរាស្រ្ដ ចង់សម្រេចឱ្យបានសារពេជ្ញសាស្រ្ដាចារ្យ ។ ២.ពណ៌លឿងកាលអារសាច់ធ្វើមាស បិទលន់អង្គព្រះពុទ្ធបដិមា ព្រះឥន្ទជាជាងច្នៃរចនា ថា្វយពរសាធុកាពេញផែនដី។ ៣.ក្រហមជាពណ៌ឈាមបេះដូង ឆ្កៀលពីដើមទ្រូងដោយឃ្មាតខ្មី បិទពិសពស់ខាំព្រះជននី គង់រស់ជីវីជាស្បើយទៅ ។ ៤.ពណ៌សឱ្យទានដំរីស មង្គលបរវមាសឆ្អិនឆ្អៅ ត្រូវរាស្រ្ដបណ្ដេញមិនឱ្យនៅ ព្រមទាំងកូនចៅភរិយាណា ។ ៥.ហង្សបាទលោហិតសាច់មំសំ អារសាច់ខ្លួនតាំងប្ដូរមាតា កាលយក្សវាចាប់បរិភោគក្ដារ ជីវិតមាតារស់វិញថ្មី។ ៦.ផ្លេកពណ្ណរាយកាលជាទន្សាយ ឱ្យទានពុំស្ដាយជីវិតអី លោតចូលភ្នក់ភ្លើ...