Skip to main content

ពិស្ដារ៧មេ - អភិធម្ម៧គម្ពីរ - Khmer Dhamma Chanting Video

អត្ថន័យ​

អភិធម្មបិដក ​ប្រមូល​ចងក្រង​​ពុទ្ធ​វចនៈ​​ក្រុម​​អភិធម្ម ពោល​គឺ​ មូលដ្ឋាន​គ្រិះ​​នៃ​ធម៌ និង ​សេចក្តី​អធិប្បាយ​​ដែល​ជា​មូលវិជ្ជា ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បុគ្គល ឬ ហេតុការណ៍​ផ្សេង​ៗ​ឡើយ ។ គម្ពីរ​អភិធម្ម​ ត្រូវ​បាន​បែង​ចែក​ចេញ​ជា ៧ គម្ពីរ ។ វិធី​ចងចាំ​សៀវភៅ​ទាំង​នោះ​ គឺ​​ទន្ទេញ​អក្សរ​កាត់​តំណាង​​ឈ្មោះ​គម្ពីរ ពោល​គឺ សំ វិ ធា បុ    ។

  • សង្គណី ឬ ធម្មសង្គណី (Dhammasangani, Enumeration of Factors) ៖​ ប្រមូល​ខ​នៃ​ធម៌​ជា​ក្រុុមៗ​ រួច​ហើយ​ធ្វើ​ការ​អធិបាយ​ខ​នីមួយៗ ។
  • វិភង្គ (Vibhanga, Analysis) ៖ ជ្រើស​យក​កងធម៌​សំខាន់ៗ​ធ្វើ​ជា​ប្រធាន​រឿង រួច​ហើយ​បែងចែក​ចេញ​ជា​សេចក្តី​អធិប្បាយ​ចង្អុល​បង្ហាញ​យ៉ាង​លំអិត ។
  • ធាតុកថា (Dhatukatha, Discussion of Elements) ៖ សង្គ្រោះ​ខនៃ​ធម៌​ផ្សេងៗ​ចូល​ទៅ​ក្នុង​ខន្ធ អាយតនៈ និង ធាតុ ។
  • បុគ្គលបញ្ញតិ (Puggalapannatti, Descriptions of Individuals) ៖ បញ្ញតិ​អត្ថន័យ​របស់​បុគ្គល​ប្រភេទ​ផ្សេងៗ តាម​គុណធម៌​ដែល​មាន​នៅ​ក្នុង​បុគ្គល​ម្នាក់ៗ ។
  • កថាវត្ថុ (Kathavatthu, Points of Controversy) ៖ ថ្លែង​ និង វិនិច្ឆ័យ​ទស្សនៈ​របស់​និកាយ​ផ្សេងៗ នៅ​សម័យ​សង្គាយនា​លើក​ទី ៣ ។
  • យមក (Yamaka, The Pairs) ៖ លើក​យក​មេកង​ធម៌​មក​វិនិច្ឆ័យ​ដោយ​វិធី​ចោទ​ឆ្លើយ ដោយ​ការ​តាំង​សំណួរ​ជា​គូ​ៗ ។
  • បដ្ឋាន ឬ មហាបករណ (Patthana, Foundational Conditions, Relations) ៖ អធិប្បាយ​បច្ច័យ​ ២៤ សំដែង​អំពី​សម្ព័ន្ធ​​​នៃ​ធម៌​ទាំង​ឡាយ​ដោយ​ពិស្តារ ។

ធម្មសង្គណី

  • ភាគ៧៨
  • ភាគ៧៩

វិភង្គ

  • ភាគ៨០
  • ភាគ៨១
  • ភាគ៨២

ធាតុកថា

  • ភាគ៨៣

បុគ្គលបញ្ញត្តិ

  • ភាគ៨៣

កថាវត្ថុ

  • ភាគ៨៤
  • ភាគ៨៥
  • ភាគ៨៦

យមក

  • ភាគ៨៧
  • ភាគ៨៨
  • ភាគ៨៩
  • ភាគ៩០
  • ភាគ៩១
  • ភាគ៩២
  • ភាគ៩៣

បដ្ឋាន

  • ភាគ៩៤
  • ភាគ៩៥
  • ភាគ៩៦
  • ភាគ៩៧
  • ភាគ៩៨
  • ភាគ៩៩
  • ភាគ១០០
  • ភាគ១០១
  • ភាគ១០២
  • ភាគ១០៣
  • ភាគ១០៤
  • ភាគ១០៥
  • ភាគ១០៦
  • ភាគ១០៧
  • ភាគ១០៨
  • ភាគ១០៩
  • ភាគ១១០

ឯកសារយោង

ព្រះត្រ័យបិដក > អភិធម្មបិដក

Comments

Popular posts from this blog

រតនសូត្រ បាលី ប្រែ - យានីធ ភូតានិ សមាគតានិ -យានីវែង

ខុទ្ទកបាឋ​ ​រតន​សូត្រ​ យានីធ   ភូតានិ    សមាគតានិ ភុម្មានិ   វា   យានិ វ   អន្ដលិក្ខេ ​  ពួកភូតឯ​ណា​ ជាទេវតា​ឋិតនៅ​លើ​ផែនដី​ក្តី​ ​ពួកភូត​ឯណា​ ជាទេវតា​ឋិតនៅ​ឰដ៏​អាកាស​ក្តី​ ​ដែល​មក​ជួបជុំ​ក្នុង​ទីនេះ​ ​   សពេ្វវ   ភូតា   សុមនា   ភវន្ដុ   សូមពួកភូតទាំងអស់នោះមានចិត្តល្អ អថោបិ   សក្កច្ច   សុណន្ដុ   ភាសិតំ    ម្យ៉ាងទៀត   ចូរស្ដាប់ភាសិតដោយគោរព             តស្មា   ហិ   ភូតា             និសាមេថ   សព្វេ           មេត្តំ   ករោថ       មានុសិយា   បជាយ             ព្រោះហេតុនោះ   អ្នកទាំងឡាយជាភូតទាំងអស់   ចូរស្ដាប់នូវព្រះបរិត្ត   ចូរធ្វើនូវមេត្តាចិត្ត ចូរធ្វើនូវមេត្តាចិត្តចំពោះពពួកសត្វជាមនុស្សជាតិ ទិវា   ច   រត្តោ ...

យោកប្បកោដី - Khmer Dhamma Chanting Video

  យោកប្បកោដីហិបិ យោ  កប្បកោដីហិបិ  អប្បមេយ្យំ កាលំ ករោន្តោ  អតិទុក្ករានិ ខេទំ  គតោ លោកហិតាយ នាថោ នមោ   មហាករុណិកស្ស តស្ស  ព្រះពុទ្ធជាទីពឹង              ជាពុំនឹងសព្វសត្តា ព្រះអង្គកាលប្រាថ្នា ធ្វើកសាងអស់កាលយូរ ។ រាប់ដោយកោដិកប្បា ច្រើនគណនាហួសគិតគូរ បានត្រាស់ជាសព្វញ្ញូ  ត្រាស់ជាគ្រូលើភពឋាន ។ ធ្វើកម្មជាកម្រ                 មនុស្សនិករត្រាប់ពុំបាន តោកយ៉ាកលំបាកប្រាណ​ ព្រោះប្រយោជន៍ដល់សព្វសត្វ។ ខ្ញុំសូមឱនសិរសា           ចិត្តប្រាថ្នាបង្គំថ្វាត់ ព្រះពុទ្ធករុណាសត្វ  នោះជាទីពឹងសព្វកាល ។ អសម្ពុធំ  ពុទ្ធនិសេវិតំ  យំ    ភវាភវំ  គច្ឆតិ  ជីវលោកោ នមោ  អវិជ្ជាទិក្កិលេសជាលំ វិទ្ធំសិនោ ធម្មវរស្ស   តស្ស។ សត្វតែងកើតស្លាប់បង់ ព្រោះចំណង់កម្មជាគោល ឱ្យវិលវល់អន្ទោល            ក្នុងភពតូចនិងភពធំ ។ ហេតុតែមិនដឹងធម៌          ជាម្ចាស់ល្អស្អាតសុខុម ព្រះពុទ្ធតែងសេពសម...

ដើមកំណើតរស្មី ៦ ពណ៌ - សូធ្យដោយឧបាសក ពុទ្ធា សុវណ្ណា

✔ ធម៌បទ ដើមកំណើតរស្មី ៦ ពណ៌ ✔សូធ្យដោយឧបាសក ពុទ្ធា សុវណ្ណា #កាត់តវីឌីអូដោយ សាមណេរ Edition Video By Ven . Mol - Sarun Official Backgroun get From :Channel (Hình Nền Phật) Title Name(Phật Thích Ca - Background Video Shakyamuni Buddha Full HD - 013) ------------------------------- #ដើមកំណើតឆព្វណ្ណរង្សី // #ដើមកំណើតរស្មី ៦ ពណ៌ ១.ពណ៌ខៀវកាលឆ្កៀលព្រះនេត្រា ឱ្យឥន្ទព្រាហ្មណ៍ណា កាលជាក្សត្រនាមស្រីភិរាស្រ្ដ ចង់សម្រេចឱ្យបានសារពេជ្ញសាស្រ្ដាចារ្យ ។ ២.ពណ៌លឿងកាលអារសាច់ធ្វើមាស បិទលន់អង្គព្រះពុទ្ធបដិមា ព្រះឥន្ទជាជាងច្នៃរចនា ថា្វយពរសាធុកាពេញផែនដី។ ៣.ក្រហមជាពណ៌ឈាមបេះដូង ឆ្កៀលពីដើមទ្រូងដោយឃ្មាតខ្មី បិទពិសពស់ខាំព្រះជននី គង់រស់ជីវីជាស្បើយទៅ ។ ៤.ពណ៌សឱ្យទានដំរីស មង្គលបរវមាសឆ្អិនឆ្អៅ ត្រូវរាស្រ្ដបណ្ដេញមិនឱ្យនៅ ព្រមទាំងកូនចៅភរិយាណា ។ ៥.ហង្សបាទលោហិតសាច់មំសំ អារសាច់ខ្លួនតាំងប្ដូរមាតា កាលយក្សវាចាប់បរិភោគក្ដារ ជីវិតមាតារស់វិញថ្មី។ ៦.ផ្លេកពណ្ណរាយកាលជាទន្សាយ ឱ្យទានពុំស្ដាយជីវិតអី លោតចូលភ្នក់ភ្លើ...