សំវេជនីយគាថា
ន គាមធម្មោ និគមស្ស ធម្មោ
ន ចាបិ យំ ឯកកុលស្ស ធម្មោ
សព្វស្ស លោកស្ស សទេវកស្ស
ឯសេវ ធម្មោ យទិទំ អនិច្ចតា
ធម៌ណាដែលមានឈ្មោះថា អនិច្ចតាធម៌ គឺសភាពប្រែប្រួលមិនទៀងទាត់ អនិច្ចតាធម៌នេះ មិនមែនជាធម៌សម្រាប់អ្នកស្រុក (តែមួយៗ) ទេ មិនមែនជាធម៌សម្រាប់អ្នកនិគម (តែមួយៗ) ទេ ប្ញនឹងថា ជាធម៌សម្រាប់ត្រកូលតែមួយៗ ក៏មិនមែន ទេ, អនិច្ចតាធម៌នុះជាធម៌សម្រាប់មនុស្សសត្វព្រមទាំងទេវតាមារព្រហ្មទាំងអស់ គ្រប់រូប។
ន គាមធម្មោ និគមស្ស ធម្មោ
ន ចាបិ យំ ឯកកុលស្ស ធម្មោ
សព្វស្ស លោកស្ស សទេវកស្ស
ឯសេវ ធម្មោ យទិទញ្ច ទុក្ខតា
ធម៌ណាដែលមានឈ្មោះថា ទុក្ខតាធម៌ គឺសភាពជាទុក្ខ ទុក្ខតាធម៌នេះ មិនមែនជាធម៌សម្រាប់អ្នកស្រុក (តែមួយៗ) ទេ មិនមែនជាធម៌សម្រាប់អ្នកនិគម (តែមួយៗ) ទេ ប្ញនឹងថា ជាធម៌សម្រាប់ត្រកូលតែមួយៗ ក៏មិនមែនទេ, ទុក្ខតាធម៌នុះ ជាធម៌សម្រាប់មនុស្សសត្វព្រមទាំងទេវតាមារព្រហ្មទាំងអស់គ្រប់រូប។
ន គាមធម្មោ និគមស្ស ធម្មោ
ន ចាបិ យំ ឯកកុលស្ស ធម្មោ
សព្វស្ស លោកស្ស សទេវកស្ស
ឯសេវ ធម្មោ យទិទំ អនត្តតា
ធម៌ណាដែលមានឈ្មោះថា អនត្តាធម៌ គឺសភាពមិនមែនជារបស់ខ្លួន អនត្តាធម៌នេះ មិនមែនជាធម៌សម្រាប់អ្នកស្រុក (តែមួយៗ) ទេ មិនមែនជាធម៌សម្រាប់អ្នកនិគម (តែមួយៗ) ទេ ប្ញនឹងថា ជាធម៌សម្រាប់ត្រកូលតែមួយៗ ក៏មិនមែនទេ, អនត្តាធម៌នុះ ជាធម៌សម្រាប់មនុស្សសត្វព្រមទាំងទេវតាមារព្រហ្មទាំងអស់គ្រប់រូប។
Comments
Post a Comment