អាយុ ឧស្មា ច វិញ្ញាណំ យទា កាយំ ជហន្តិមំ
អប្បវិដ្ឋោ តទា សេតិ និរត្ថំវ កលិង្ករំ ។ •អាយុក្តី ភ្លើងធាតុក្តី វិញ្ញាណក្តី តែលះបង់នូវកាយនេះទៅក្នុងកាលណាហើយ កាយនេះ ក៏ដល់នូវសេចក្តីមិនគួរនឹងទុកដាក់ឲ្យនៅលើផ្ទះសម្បែងបានឡើយ គេតែងនាំយកទៅចោលឲ្យដេកនៅលើផែនដី ក្នុងកាលនោះឯង ដូចជាអង្កត់ឧសរកប្រយោជន៍គ្មានឡើយ។ -----------------------Watch More Dhamma Video--------------- អនិច្ចា វតសង្ខារា - ធម៌បង្សុកូល https://youtu.be/jd2LseHpvDQ #ធម៌សូធ្យនមស្សការ នមោ តស្ស https://youtu.be/FKdb8YnYN-U Khmer Smot សូមកូនលើកដៃឳនសិរសា https://youtu.be/0umhDwYsYrs
ខុទ្ទកបាឋ រតនសូត្រ យានីធ ភូតានិ សមាគតានិ ភុម្មានិ វា យានិ វ អន្ដលិក្ខេ ពួកភូតឯណា ជាទេវតាឋិតនៅលើផែនដីក្តី ពួកភូតឯណា ជាទេវតាឋិតនៅឰដ៏អាកាសក្តី ដែលមកជួបជុំក្នុងទីនេះ សពេ្វវ ភូតា សុមនា ភវន្ដុ សូមពួកភូតទាំងអស់នោះមានចិត្តល្អ អថោបិ សក្កច្ច សុណន្ដុ ភាសិតំ ម្យ៉ាងទៀត ចូរស្ដាប់ភាសិតដោយគោរព តស្មា ហិ ភូតា និសាមេថ សព្វេ មេត្តំ ករោថ មានុសិយា បជាយ ព្រោះហេតុនោះ អ្នកទាំងឡាយជាភូតទាំងអស់ ចូរស្ដាប់នូវព្រះបរិត្ត ចូរធ្វើនូវមេត្តាចិត្ត ចូរធ្វើនូវមេត្តាចិត្តចំពោះពពួកសត្វជាមនុស្សជាតិ ទិវា ច រត្តោ ...
Comments
Post a Comment