Skip to main content

អភយបរិត្តគាថា បាលី- ប្រែ- យន្ទន្និមិត្តំ អវមង្គលញ្ច


អភយបរិត្តគាថា

        យន្ទន្និមិត្តំ       អវមង្គលញ្ច

          យោ  ចាមនាបោ  សកុណស្ស  សទ្ទោ

          បាបគ្គហោ  ទុស្សុបិនំ  អកន្តំ

          ពុទ្ធានុភាវេន  វិនាសមេន្តុ

          និមិត្តអាក្រក់ឯណាក្ដី  អពមង្គលឯណាក្ដី  សម្លេងសត្វមិនជាទីគាប់ចិត្តឯណាក្ដី  បាបគ្រោះឯ

ណាក្ដី  សុបិនអាក្រក់មិនជាទីពេញចិត្តឯណក្ដី  ដោយអានុភាពនៃព្រះពុទ្ធជាម្ចាស់  សូមឱ្យនិមិត្តិអាក្រក់

ជាដើមនោះ  ដល់នូវសេចក្ដីវិនាសបាត់បង់ទៅ ។

          យន្ទន្និមិត្តំ       អវមង្គលញ្ច

          យោ  ចាមនាបោ  សកុណស្ស  សទ្ទោ

          បាបគ្គហោ  ទុស្សុបិនំ  អកន្តំ

          ធម្មានុភាវេន  វិនាសមេន្តុ

និមិត្តអាក្រក់ឯណាក្ដី  អពមង្គលឯណាក្ដី

សម្លេងសត្វមិនជាទីគាប់ចិត្តឯណាក្ដី  បាបគ្រោះឯណាក្ដី

 សុបិនអាក្រក់មិនជាទីពេញចិត្តឯណក្ដី

  ដោយអានុភាពនៃព្រះពុទ្ធ ធម៌ 

សូមឱ្យនិមិត្តិអាក្រក់ជាដើមនោះ

  ដល់នូវសេចក្ដីវិនាសបាត់បង់ទៅ ។

យន្ទន្និមិត្តំ       អវមង្គលញ្ច

          យោ  ចាមនាបោ  សកុណស្ស  សទ្ទោ

          បាបគ្គហោ  ទុស្សុបិនំ  អកន្តំ

          សង្ឃានុភាវេន  វិនាសមេន្តុ

និមិត្តអាក្រក់ឯណាក្ដី  អពមង្គលឯណាក្ដី  សម្លេងសត្វមិនជាទីគាប់ចិត្តឯណាក្ដី  បាបគ្រោះឯ

ណាក្ដី  សុបិនអាក្រក់មិនជាទីពេញចិត្តឯណក្ដី  ដោយអានុភាពនៃព្រះសង្ឃ  សូមឱ្យនិមិត្តិអាក្រក់

ជាដើមនោះ  ដល់នូវសេចក្ដីវិនាសបាត់បង់ទៅ ។

          ទុក្ខប្បត្តា  ច និទ្ទុក្ខា               ភយប្បត្តា    និព្ភយា

          សោកប្បត្តា    និស្សោកា      ហោន្តុ  សព្វេបិ  បាណិនោ

          សត្វទាំងឡាយទាំងពួង  ដែលដល់ហើយនូវសេចក្ដីទុក្ខ  សូមឱ្យជាសត្វបាត់សេចក្ដីទុក្ខទៅ

ដែលដល់ហើយនូវភ័យ សូមឱ្យជាសត្វបាត់ភ័យទៅ  ដែលដល់ហើយនូវសេចក្ដីសោក  សូមឱ្យជាសត្វ

បាត់សេចក្ដីសោកទៅ។

          ឯត្តាវតា ច អម្ហេហិ                សម្ភតំ​ បុញ្ញសម្បទំ

 សព្វេ  ទេវានុមោទន្ដុ            សព្វសម្បត្តិសិទ្ធិយា

          សូមទេវតាទាំងឡាយពួង  អនុមោទនានូវសម្បទា គឺបុណ្យដែលយើងទាំងឡាយបានកសាង

ទាំងប៉ុណ្ណេះ  ដើម្បីឱ្យបានសម្រេចនូវសម្បត្តិទាំងពួង។

          ទានំ  ទទន្ដុ  សទ្ធាយ            សីលំ​ រក្ខន្តុ  សព្វទា

          ភាវនាភិរតា  ហោន្តុ              គច្ឆន្ដុ  ទេវតា  គតា

          មនុស្សទាំងឡាយចូរនាំគ្នាឱ្យទានដោយសទ្ធា  ចូរនាំគ្នារក្សាសីល  ចូរជាអ្នកត្រេកអរចំពោះ

ភាវនាសព្វៗកាលទៅ  ទេវតាទាំងឡាយដែលមកហើយ  សូមអញ្ជើញត្រឡប់ទៅវិញចុះ។

          សព្វេ  ពុទ្ធា  ពលប្បត្តា          បច្ចេកានញ្ច  យម្ពលំ

          អរហន្ដានញ្ច  តេជេន  រក្ខ  ពន្ធាមិ  សព្វសោ

          ព្រះសម្មាសម្ពុទ្ធទាំងឡាយគ្រប់ព្រះអង្គ  សុទ្ធតែទ្រទ្រង់នូវកម្លាំង  ទាំងព្រះបច្ចេកពុទ្ធទាំងឡាយ

ក៏មានកម្លាំង  ព្រះអរហន្ដទាំងឡាយក៏មានកម្លាំង  ខ្ញុំសូមចងនូវការរក្សាដោយតេជះ (នៃកម្លាំងទាំង

ឡាយនោះ)ដោយប្រការទាំងពួង។

 ------------------

សរសេរដោយ Mol Sarun Official

Comments

Popular posts from this blog

រតនសូត្រ បាលី ប្រែ - យានីធ ភូតានិ សមាគតានិ -យានីវែង

ខុទ្ទកបាឋ​ ​រតន​សូត្រ​ យានីធ   ភូតានិ    សមាគតានិ ភុម្មានិ   វា   យានិ វ   អន្ដលិក្ខេ ​  ពួកភូតឯ​ណា​ ជាទេវតា​ឋិតនៅ​លើ​ផែនដី​ក្តី​ ​ពួកភូត​ឯណា​ ជាទេវតា​ឋិតនៅ​ឰដ៏​អាកាស​ក្តី​ ​ដែល​មក​ជួបជុំ​ក្នុង​ទីនេះ​ ​   សពេ្វវ   ភូតា   សុមនា   ភវន្ដុ   សូមពួកភូតទាំងអស់នោះមានចិត្តល្អ អថោបិ   សក្កច្ច   សុណន្ដុ   ភាសិតំ    ម្យ៉ាងទៀត   ចូរស្ដាប់ភាសិតដោយគោរព             តស្មា   ហិ   ភូតា             និសាមេថ   សព្វេ           មេត្តំ   ករោថ       មានុសិយា   បជាយ             ព្រោះហេតុនោះ   អ្នកទាំងឡាយជាភូតទាំងអស់   ចូរស្ដាប់នូវព្រះបរិត្ត   ចូរធ្វើនូវមេត្តាចិត្ត ចូរធ្វើនូវមេត្តាចិត្តចំពោះពពួកសត្វជាមនុស្សជាតិ ទិវា   ច   រត្តោ ...

យោកប្បកោដី - Khmer Dhamma Chanting Video

  យោកប្បកោដីហិបិ យោ  កប្បកោដីហិបិ  អប្បមេយ្យំ កាលំ ករោន្តោ  អតិទុក្ករានិ ខេទំ  គតោ លោកហិតាយ នាថោ នមោ   មហាករុណិកស្ស តស្ស  ព្រះពុទ្ធជាទីពឹង              ជាពុំនឹងសព្វសត្តា ព្រះអង្គកាលប្រាថ្នា ធ្វើកសាងអស់កាលយូរ ។ រាប់ដោយកោដិកប្បា ច្រើនគណនាហួសគិតគូរ បានត្រាស់ជាសព្វញ្ញូ  ត្រាស់ជាគ្រូលើភពឋាន ។ ធ្វើកម្មជាកម្រ                 មនុស្សនិករត្រាប់ពុំបាន តោកយ៉ាកលំបាកប្រាណ​ ព្រោះប្រយោជន៍ដល់សព្វសត្វ។ ខ្ញុំសូមឱនសិរសា           ចិត្តប្រាថ្នាបង្គំថ្វាត់ ព្រះពុទ្ធករុណាសត្វ  នោះជាទីពឹងសព្វកាល ។ អសម្ពុធំ  ពុទ្ធនិសេវិតំ  យំ    ភវាភវំ  គច្ឆតិ  ជីវលោកោ នមោ  អវិជ្ជាទិក្កិលេសជាលំ វិទ្ធំសិនោ ធម្មវរស្ស   តស្ស។ សត្វតែងកើតស្លាប់បង់ ព្រោះចំណង់កម្មជាគោល ឱ្យវិលវល់អន្ទោល            ក្នុងភពតូចនិងភពធំ ។ ហេតុតែមិនដឹងធម៌          ជាម្ចាស់ល្អស្អាតសុខុម ព្រះពុទ្ធតែងសេពសម...

តួនាទីប្ដីប្រពន្ធ -បទព្រហ្មគីតិ /ថាវ មេ៉ងលី

  បទព្រហ្មគិត មានចំណងជើងថា #តួនាទីប្ដីប្រពន្ធ និពន្ធដោយ និពន្ធដោយ ភិក្ខុ ស៊ីម សុភក្ត្រា វត្តសិរីមង្គល ✏ការបង្ហោះវីឌីអូនេះខ្ញុំបានសូមការអនុញ្ញាតពីលោកម្ចាស់ ស៊ីម សុភក្រ្តាដោយផ្ទាល់ 🎞អ្នកទាំងអស់គ្នាអាចចូលទៅកាន់ឆានែលរបស់លោកម្ចាស់ដែលឈ្មោះ( Sim Sopheaktra) 🎬ប្រភពវីឌីអូ @Theum Thea official 🌾🌾🌾🌾🌾🌾🌾🌾 ស្មូតដោយ កញ្ញា #ថាវមេ៉ងលី និស្សិតនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប ធ្វើអក្សររត់ដោយ@Mol Sarun Official ---------------------------------------- ចូលរួមឧត្ថម្ភការងារធម្មទានតាមរយៈ ABA Bank 002 453 727 --------------------------------- My Blog // https://molsarunofficial.blogspot.com/ Follow my page on Facebook; https://www.facebook.com/Mol-Sarun-11 ... ------------មើលវីឌីអូច្រើនទៀត Watch more------------- ល្ងង់ខ្ជិល៧យ៉ាង https://youtu.be/wuiyRqiHdac បាត់ម៉ែ - ស្មូតដោយ កញ្ញា ថាវ ម៉េងលី https://youtu.be/mxgBuLh1Gf4 កុំខឹងឆេវឆាវ https://youtu.be/TQv1tuiTmOY ធម៌សូត្រចែកបុណ្យ - អនុមោទនារក្ខាយាចនគាថា - អាកាសដ្ឋាន ច ភុម្មដ្ឋា - Khmer chanting Video https://yout...