ឯកកៈ ធម៌ពួក១ ធម៌១មានឧបការៈច្រើន គឺ : ១- អប្បមាទោ កុសលេសុ ធម្មេសុ សេចក្ដីមិនធ្វេសប្រហែសក្នុងធម៌ទាំងឡាយជាកុសល ។ ធម៌១គួរកំណត់ដឹង គឺ : ១- ផស្សោ សាសវោ ឧបាទានិយោ ផស្សៈប្រកបដោយអាសវៈ ជាទីតាំងនៃឧបាទាន ។ ធម៌១ជាចំណែកនៃសេចក្ដីវិនាស គឺ : ១- អយោនិសោ មនសិការោ ការមិនធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ។ (ធម៌នេះហៅថា “ ធម៌ដែលជាចំណែកវិសេស ” ក៏បាន) ធម៌១ត្រាស់ដឹងបានដោយក្រ គឺ : ១- អនន្តិកោ ចេតោសមាធិ ចេតោសមាធិមិនមានចន្លោះ ។ ធម៌១ដែលគួរឲ្យកើតឡើង គឺ : ១- អកុប្បំ ញាណំ ញាណដែលមិនកម្រើក គឺបច្ចវេក្ខណញ្ញាណ ។ ធម៌១ដែលគួរដឹងច្បាស់ គឺ : ១- សព្វេ សត្តា អាហារដ្ឋិតិកា ពួកសត្វទាំងពួងតាំងនៅបាន ព្រោះអាហារ ។ ធម៌១ដែលគួរឃើញច្បាស់ គឺ : ១- សព្វេ សត្តា សង្ខារដ្ឋិតិកា សត្វទាំងអស់ឋិតនៅបាន ព្រោះអាស្រ័យសង្ខារ ធម៌១ដែលគួរចម្រើន គឺ : ១- កាយគតាសតិ សាតសហគតា កាយគតាសតិដែលប្រកបដោយសេចក្ដីត្រេកអរ (សេចក្ដីសុខ) ។ ធម៌១ដែលគួរលះបង់ គឺ : ១- អស្មិមានោ អស្មិមានះ គឺសេចក្ដីប្រកាន់ខ្លួន ធម៌១ដែលគួរធ្វើឲ្យជាក់ច្បាស់ ...
ខ្ញុំនឹងចែករំលែកចំណេះអពីព្រះធម៌ និងចំណេះដឹងផ្សេងៗទៀត Welcome to Mol Sarun Official Blogger សព្វទានំ ធម្មំទានំ ជនាតិ