Skip to main content

Posts

Showing posts from April, 2021

ចូល​ឆ្នាំ​​ខ្មែរមាន ៣ថ្ងៃ

  ថ្ងៃទី១ ជាថ្ងៃ   មហាសង្ក្រាន្ត , ថ្ងៃទី២ ជាថ្ងៃ   វារៈវ័នបត , ថ្ងៃទី៣ ជាថ្ងៃ   វារៈឡើងស័ក   ។ រីឯការកំណត់ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេវតាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួន ហោរាសាស្ត្រខ្មែរ ( អង់គ្លេស : Zodiac Khmer) បុរាណ គឺក្បួនមហាសសង្ក្រាន្ត តាមរយៈក្រុមព្រា្មណ៍   បាគូ   ប្រចាំនៅក្នុង   ព្រះបរមរាជវាំង   ។ មហាសង្ក្រាន្ត ព្រះសូរិយា នាំព្រះទិត្យរបស់ខ្លួនមកផ្លាសប្ដូរស័ករាជថ្មីនាជម្ពូទ្វីប ថ្ងៃទី១ ហៅថា "ថ្ងៃមហាសង្រ្កាន្ត" ជាពាក្យ កម្ចីពីឥណ្ឌា  សំស្ក្រឹត  (Sankranti)​  [៣]  Hence, there are 12 Sankranti in a year. [៤]  ដែលប្រែថា តំណើរចាកចេញរបស់ព្រះអាទិត្យពីមេនរាសី មកគោចរណ៍ តាមទិសខ្សែរកោងតែមួយក្នុងរយៈពេល ១២ខែ ហើយជាពេលវេលាដែលទេវតា ( អង់គ្លេស : Devata) ទាំង៧ ដែលលតំណាងឲ្យ ក្រុមផ្កាយ នព្វគ្រោះ នៃភពទាំង៧ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលយាងមកដល់ផែនដី ក៏ដូចជាការតំណាងឲ្យថ្ងៃនៃសប្ដាហ៍ផងដែរ ។ ថ្ងៃទីមួយប្រជាពលរដ្ឋ ត្រូវរៀបចំសំណែនសែនព្រេន និងគ្រឿងសក្ការៈបូជា ដូចជា បាយសី ១គូ, ស្លាធម៌ ១គូ...